Premier League បើកឱ្យមានអ្នកចូលមើលវិញហើយ តែហាម ៣ យ៉ាង
កាលពីថ្ងៃ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់អង់គ្លេស បានប្រកាសអនុញ្ញាតិឱ្យមានអ្នកទស្សនានៅក្នុងកីឡដ្ឋានឡើងវិញជាផ្លូវការហើយ ដោយចាប់ផ្តើមពីថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២០ តទៅ ដោយអនុវត្តនៅក្នុងការប្រកួតនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអង់គ្លេស។ ក្នុងនោះក៏មានពានរង្វាន់ Englsh Premier League ផងដែរ ។
ទាក់ទិនទៅនឹងការបើកអនុញ្ញាតិឡើងវិញនេះ ក៏មានភ្ជាប់នូវលក្ខខណ្ឌ ៣ យ៉ាង ដែលម្ចាស់ផ្ទះរៀបចំការប្រកួតទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន ដោយមានការអនុវត្តន៍គម្លាតសង្គម (បើកតែចំនួនពាក់កណ្តាលនៃកៅអីទស្សនា), ហាមការស្រែកនៅកីឡដ្ឋាន និង ការពិសារភេសជ្ជៈនៅក្នុងកីឡដ្ឋានជាដើម។
គួរឱ្យដឹងដែរថា ការប្រកួតនានានៅអង់គ្លេសត្រូវបានផ្អាកជាផ្លូវការ កាលពីខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយសារតែការវាយលុកពីវីរុសកូវីដ ១៩ នៅទ្វីបអឺរ៉ុបទាំងមូល បន្ទាប់មកមានការបើកការប្រកួតឡើងវិញ ក៏ប៉ុន្តែតម្រូវឱ្យបិទទ្វារកីឡដ្ឋានមិនមានអ្នកទស្សនា ៕
ប្រភព៖ alkhaleej