សះស្បើយពីកូវីដ ១៩ ហើយ តែ Liverpool លែងចង់ឱ្យទៅលេងជម្រើសជាតិ
កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប ត្រូវបានគេរាយការណ៍ថា បានជាសះស្បើយពីកូវីដ ១៩ ហើយ បន្ទាប់ពីការធ្វើតេស្តលើកទី ៣ ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប កាលពីថ្ងៃអង្គារ៍ ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។
ទោះបីជាបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយក្តី តែកីឡាកររូបនេះទំនងជាមិនទាន់អាចបង្ហាញខ្លួននៅក្នុងការប្រកួតរបស់ Liverpool នាចុងសប្តាហ៍នេះឡើយ ដោយសារតែត្រូវការពេលហ្វឹកហាត់សាជាថ្មីឡើងវិញសិន ។
ចំពោះគ្រូបង្វឹក Liverpool លោក Klopp ធ្លាប់បានបញ្ជាក់ថា ការប្រកួតរបស់ជម្រើសជាតិអេហ្ស៊ីប ក្នុងពាន Africa Cup នាដើមឆ្នាំក្រោយនេះ ប្រហែលជាលោកមិនអនុញ្ញាតិឱ្យ Salah ទៅជួយឡើយ ដោយសារតែប៉ះចំថ្ងៃប្រកួត (មិនមែន FIFA Day) ហើយបារម្ភខ្លាចមានបញ្ហាដូចនេះម្តងទៀត ៕
ប្រភព៖ goal