Juventus ប្រកាសក្តែងៗ Ronaldo មិនចេញទៅណាទេ
កាលពីពេលកន្លងទៅនេះ មានពាក្យចចាមអារ៉ាមថា ក្លិបបាល់ទាត់ Juventus បានកំពុងតែត្រៀមលក់ខ្សែប្រយុទ្ធលំដាប់ពិភពលោក Christiano Ronaldo ចេញ ដោយសារតែក្លិបអ៊ីតាលីមួយនេះ ជួបវិបត្តិហិរញ្ញវត្ថុ ។
ឆ្លើយតបទៅនឹងរឿងរ៉ាវទាំងនេះ ប្រធានក្លិប Juventus បានចេញមុខមកបកស្រាយដោយផ្ទាល់ថា ក្លិបរបស់ខ្លួនមិនទាន់មានផែនការលក់កីឡាកររូបនេះចេញនៅឡើយទេ ដូចនេះអ្វីៗនៅរក្សានៅដដែល ដោយកីឡាកររូបនេះនឹងនៅបន្តជាមួយនឹងក្លិបរហូតដល់ផុតកុងត្រានៅឆ្នាំ ២០២២ ខាងមុខ ។ ទោះបីជាយ៉ាងនេះក្តី លោកមិនបានបញ្ជាក់ទេថា ក្លិបនឹងមានលទ្ធភាពបន្តកុងត្រាជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នេះ ឬ ក៏អត់ឡើយ ។
គួរឱ្យដឹងដែរថា Ronaldo គឺជាកីឡាករដែលមានតម្លៃពលកម្មថ្លៃជាងគេបង្អស់នៅក្នុងក្លិប Juventus ដូចនេះ ប្រសិនបើក្លិបលក់គេចេញពិតមែននោះ ក្លិបនឹងអាចរកលុយបានជាង ២០០ លានដុល្លារមួយរំពេច បើគិតទាំងតម្លៃខ្លួន និង ដកការចំណាយរបស់ក្លិបចំពោះគេចេញ ៕
,
ប្រភព៖ LEAGUEitaly