អឹស! មូលហេតុអ្វីបានជាលោក Koeman ដកឈ្មោះ Messi ចេញពីក្រុម?
កីឡាករ Lionel Messi នឹងមិនមានឈ្មោះប្រកួតឡើយ នៅក្នុងការ ប្រកួត UEFA Champions League ដោយសារតែនៅក្នុងបញ្ជីរឈ្មោះកីឡាករ ១៩ រូបចុងក្រោយ របស់លោក Koeman គ្រូបង្វឹក FC Barcelona មិនបានភ្ជាប់ឈ្មោះកីឡាករខ្សែប្រយុទ្ធរូបនេះឡើយ ។
ចំពោះការបកស្រាយរបស់លោក គឺដោយយកហេតុផលថា Messi ត្រូវការសម្រាក ខណៈដែលការប្រកួតនេះ គឺជាប្រកួតពានរង្វាន់អន្តរជាតិដ៏សំខាន់មួយរបស់ក្រុម Barcelona FC ។
លោក Koeman បានបន្ថែមថា ដោយសារមានកីឡាកររងរបួសច្រើន ហើយអ្នកខ្លះត្រូវការសម្រាកដើម្បីប្រកួតផ្សេងៗទៀត ដូចនេះ ១៩ នាក់នេះ លោកកសង្ឃឹមថានឹងធ្វើបានល្អ បើទោះជាគ្មាន Messi ក៏ដោយ ។
គួរឱ្យដឹងថា ក្នុងពូល C ពានរង្វាន់ UEFA Champions League ក្រុម Barcelona ត្រូវប្រកួតទល់នឹង ក្រុម Dynamo Kyiv នាម៉ោង ៣ អាធ្រាត្រ ថ្ងៃពុធ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ខណៈដែល Messi មិនដែលអវត្តមានឡើយពីក្រុម Barcelona ក្នុងពានរង្វាន់សំខាន់មួយនេះ ៕
ប្រភព៖ UEFA