Gerard Pique របួសជង្គង់ធ្ងន់ធ្ងរ អាចនឹងត្រូវសម្រាកជាច្រើនខែ
កីឡាករខ្សែការពារកណ្តាលវ័យ ៣៣ ឆ្នាំ Gerard Pique របស់ក្លិបបាល់ទាត់អ្នកមានបុណ្យ Barcelona FC កំពុងតែសម្រាកព្យាបាល ក្រោយរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតប្រចាំសប្តាហ៍ទី ១០ របស់ក្របខណ្ឌ La Liga ទល់នឹងក្រុម AT Madrid ។
តាមការផ្តល់ព័ត៌មានបណ្តោះអាសន្នពីគ្រូពេទ្យ របួសនេះ (ជង្គង់ស្តាំ) តម្រូវឱ្យកីឡាករខាងលើនៅឆ្ងាយពីទីលានយ៉ាងហោចណាស់ក៏ ៤ សប្តាហ៍ដែរ តែប្រសិនបើឃើញថាមានរបួសប៉ះពាល់ដល់សសៃពួរទៀតគេ គេអាចនឹងសម្រាករហូតដល់ទៅច្រើនខែ ។
គួរឱ្យដឹងដែរថា កាលពីទាបភ្លឺថ្ងៃច័ន្ទ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្លិបបាល់ទាត់ Atlético Madrid បានយកឈ្នះ ក្រុមខ្លាំង Barcelona ដោយលទ្ធផល ១ ទល់នឹង ០ ក្នុងទឹកដីរបស់ខ្លួន ដោយបានរុញឱ្យក្រុមមួយនេះ ឡើងមកកាន់ចំណាត់ថ្នាក់លេខ ២ គិតត្រឹមសប្តាហ៍ទី ១០ នេះ ខណៈដែល Barcelona បានបន្តដាបខ្លាំងដោយធ្លាក់ដល់លេខ ១២ នៃតារាងពិន្ទុ La Liga ៕
ប្រភព៖ football-espana