Liverpool នៅតែអាចរកជ័យជម្នះបាន ទោះកីឡាកររបួសច្រើនក៏ដោយ
នារាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្លិបបាលទាត់ Liverpool បានយកឈ្នះក្រុម Leicester City នៅក្នុងទឹកដី Anfield របស់ខ្លួន ដោយលទ្ធផល ៣ ទល់នឹង ០ ក្នុងការប្រកួត English Premier League ប្រចាំសប្តាហ៍ទី ០៩ រដូវកាល ២០២០-២០២១ ។
ចំពោះគ្រាប់ទី ១ គឺរកបានដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ក្លិប Leicester City ខណៈដែលគ្រាប់ទី ២ រកបានដោយកីឡាករ Jota មុននឹងបញ្ចប់តង់ទី ១ ត្រឹមលទ្ធផល ២ ទល់នឹង ០ ។ ចូលមកតង់ទី ២ Leicester City បានខិតខំវាយសម្រុកវិញដែរ តែមិនបានលទ្ធផលទាល់តែសោះ ហើយបែរជាត្រូវ Liverpool ដាក់មួយគ្រាប់ដោយការតែតពីកីឡាករ Firmino ។
លទ្ធផល ៣ ទល់នឹង ០ នេះវាពិតជាកក់ក្តៅណាស់សម្រាប់លោក Kloop ក្នុងការរក្សាខ្លួននៅចំណាត់ថ្នាក់លេខ ២ បណ្តោះអាសន្ន ដ្បិតអីសប្តាហ៍ក្រោយនឹងត្រូវឈឺក្បាលម្តងទៀត ក្នុងការរៀបចំក្រុមព្រោះកីឡាករល្អដល់ទៅ ៤ រូបដែលកំពុងតែរងរបួស ៕
ប្រភព៖ PrLe