មកស្គាល់ កីឡាករបាល់ទាត់ ដែលស្វីតជាមួយនឹងគូស្នេហ៍ខ្លាំងជាងគេ
កីឡាករ Kevin-Prince Boateng អតីតខ្សែប្រយុទ្ធរបស់ក្លិប FC Barcelona បច្ចុប្បន្ន គឺជាកីឡាកររបស់ក្លិប Monza នៃលីគកំពូលអ៊ីតាលី ។ កីឡាកររូបនេះ មានគ្រួសារ និង មានកូនម្នាក់ហើយ ប៉ុន្តែអ្វីដែលតែងតែធ្វើឱ្យគ្រប់គ្នាច្រណែននោះគឺ ស្វីតគ្រប់ពេល ។
កីឡាករខាងលើមានភរិយា ដ៏ស្រស់ស្អាតមួយរូប ដែលនាងមានឈ្មោះថា Melissa Satta ដែលជាអ្នកយកព័ត៌មានកីឡាដ៏ល្បីនៅអ៊ីតាលី ។ ទោះបីជាមានកូន ១ ហើយក្តី ពួកគេត្រូវបានគេចាត់ទុកថាគឺជាគូស្នេហ៍កីឡាករដែលមានភាពផ្អែមល្ហែមខ្លាំង ដោយពួកគេទាំង ២ នាក់តែងតែស្អិតល្មួតជាមួយគ្នាជាហូរហែមិនថាពេលទៅណាមកណា ឬ ក៏បំពេញការងារ ជាដើម ។
គួរឱ្យដឹងដែរថា ពួកគេទាំង ២ នាក់បានស្គាល់គ្នាដំបូងកាលពីឆ្នាំ ២០១១ ខណៈពេលដែល Boateng លេងឱ្យក្លិប AC Milan ហើយ ប្រពន្ធរបស់គេនាង Melissa Satta ជាអ្នកយកព័ត៏មានកីឡា បន្ទាប់មកពួកគេទាំង ២ បានរៀបការនៅឆ្នាំ ២០១២ ហើយមានចំណងដៃកូនប្រុសម្នាក់ដែលមានវ័យ ១០ ឆ្នាំ ៕
ប្រភព៖ dailymail