មុននេះ កែវ សុខផេង បានជួបប្អូនប្រុសរើសបាល់ហើយ ថែមទាំងជូនកាដូយ៉ាងច្រើន
នៅថ្ងៃសុក្រ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ កីឡាករ កែវ សុខផេង បានបានបង្ហោះរួបភាពចំនួន ៤ សន្លឹក ជាមួយនឹងកុមាររើសបាល់ ដែលខ្លួនប្រកាសស្វែងរកកាលពីពេលកន្លងទៅនេះ។
ក្នុងនោះ កីឡាកររបស់ក្លិបវិសាខារូបនេះ ក៏បានប្រគល់ជូននូវ ឯកសណ្ឋានវិសាខា កាបូបស្ពាយ និង សៀវភៅប៊ិចមួយចំនួន ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។
មិនតែប៉ុណ្ណោះ ខាងក្រុមគ្រួសារកុមាររើសបាល់ ដែលមានឈ្មោះថា ពន្លឺ រូបនេះ ក៏បានវេចខ្ចប់នូវ ភេសជ្ជៈ បន្លែ ផ្លែឈើ ជាច្រើនមុខ ដែលគាត់បានដាំដុះដោយផ្ទាល់ដៃជូនទៅកីឡាករ កែវ សុខផេង វិញទៀតផង។ លើសពីនេះទៅទៀត កីឡាកររូបនេះ បានបញ្ជាក់ថា ក្រុមគ្រួសាររបស់ប្អូនប្រុសពន្លឺនេះ ពិតជាមានភាពរួសរាយរាក់ទាក់មែនទែន ។
គួររំលឹកថា កាលពីថ្ងៃអង្គារ៍ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ កីឡាករ កែវ សុខផេង បានប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ក្នុងន័យស្វែងរកកុមាររើសបាល់ម្នាក់ ក្រោយលោកបានដឹងខ្លួនថាបានបង្កកំហុសឆ្គងអចេតនា មិនបានចាប់ដៃប្អូនប្រុស ទាំងដែលរូបគេ បានលើកដៃក្នុងន័យជាអ្នកគាំទ្រខ្លាំងចំពោះរូបលោក៕
ប្រភព៖ KeoSokpheng