ទោះបីចាញ់ស្ពឹកមុខ តែអាល្លឺម៉ង់ នៅតែបន្តទុកចិត្តលោក Joachim Low
សហព័ន្ធកីឡាបាល់ទាត់អាល្លឺមំង់ តាមរយៈនាយកបច្ចេកទេសក្រុម បានប្រកាសថា មិនមានឡើយការផ្លាស់ប្តូរសមាសភាពគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ បើទោះបីជាមានលទ្ធផលចាញ់ជាប្រវត្តិសាស្ត្រក្តី ។
ការប្រកាសនេះ គឺក្រោយការចាញ់ របស់អាល្លឺម៉ង់ ដោយលទ្ធផល ៦ ទល់នឹង ០ ក្រោយថ្វីជើងអេស្ប៉ាញ ក្នុងការប្រកួតពានរង្វាន់ UEFA Nation League ២០២០ ។ នេះអាចចាត់ទុកថា គឺជាការចាញ់ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អាល្លឺម៉ង់ អំឡុងពេល ៩០ ឆ្នាំចុងក្រោយនេះ ។
គួរឱ្យដឹងដែរថា លោក Joachim Low បានចូលដឹកនាំក្រុម អាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ ២០០៦ អស់រយៈកាល ១៤ ឆ្នាំមកហើយ ក្រោយពីធ្វើជាជំនួយការគ្រូបង្វឹកជម្រើសជាតិនេះ បាន ២ ឆ្នាំ ៕
ប្រភព៖ dailymail