Campbell បញ្ចប់កុងត្រានៅ ស្វាយរៀង ក្រោយជួយក្រុមបាន ២ រដូវកាល
កីឡាករខ្សែការពារដ៏រឹងមាំរបស់ក្លិប ព្រះខ័នរាជស្វាយរៀង Jonny Campbell ត្រូវបានក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវជាផ្លូវការ ក្រោយបញ្ជប់រដូវកាល ២០២០ នេះ ដោយជួយឱ្យក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៃពានរង្វាន់ Metfone Cambodian League ២០២០ ។
កីឡាកររូបនេះ មិនទាន់បញ្ចាក់នៅឡើយទេថានឹងទៅបន្តអាជីពនៅក្លិបណា ដោយកំពុងតែស្វះស្វែងរកក្លិបលេង ។ រូបគេ គឺជាខ្សែការពារដ៏ពូកែម្នាក់របស់ក្លិប ស្វាយរៀង ដោយជួយឱ្យក្រុមនេះ លើកពាន Metfone Cambodian League រដូវកាល ២០១៩ ផងដែរ រួចបានបង្ហាញខ្លួននៅក្នុងពានរង្វាន់ AFC CUP 2020 ដោយជួយឱ្យក្រុមឈ្នះ ១ នឹងចាញ់ ៣ ។
គួរឱ្យដឹងដែរថា មុននឹងមកប្រកបអាជីពនៅស្វាយរៀងកាលពីឆ្នាំ ២០១៩ រូបគេបានលេងនៅក្លិបភ្នំពេញក្រោន ដោយកាលនោះធ្លាប់ប្តូរតួនាទី ពីខ្សែការពារទៅប្រយុទ្ធវិញ និង បានរកគ្រាប់បាល់បានផងដែរ ក្នុងការប្តូរតួនាទីនេះ ៕
ប្រភព៖ PKRSVR