Salah អវត្តមាន ២ ប្រកួតទៀត ក្រោយតេស្តលើកទី ២ នៅតែវិជ្ជមានកូវីដ ១៩
ខ្សែប្រយុទ្ធរបស់ក្លិប Liverpool FC សញ្ជាតិអេហ្ស៊ីប Mohamed Salah បានឈានចូលដល់ពេលធ្វើតេស្តកូវីដ ១៩ ជាលើកទី ០២ ហើយ កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ តែលទ្ធផលហាក់មិនជាទីគាប់ចិត្តរបស់កីឡាកររូបនេះឡើយ ។
កីឡាកររូបនេះ បានទទួលនូវលទ្ធផលវិជ្ជមាន ដដែលទោះបីជាបានសម្រាកព្យាបាលអស់រយៈពេល ១ សប្តាហ៍ទៅហើយក្តី ។ ក្តីរំពឹងដែលអាចត្រលប់ទៅជួយក្រុម ក្នុងការប្រកួត Premier League ត្រូវបានរសាយ ដោយគេនឹងត្រូវអវត្តមាន យ៉ាងហោចណាស់ក៏ ២ ប្រកួតបន្តទៀតដែរ ។
ដូចនេះ Liverpool FC នឹងត្រូវបាត់បង់ខ្សែប្រយុទ្ធដ៏មុតស្រួចខាងលើ ក្នុងការប្រកួតជាមួយនឹងក្លិប Leicester City នៅថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងពានរង្វាន់ Premier League និង ថ្ងៃសៅរ៍ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ប៉ះ Atalanta ក្នុងពាន UEFA Champions League ៕
ប្រភព៖ TheSun