ភ្នំពេញក្រោន នាំយកអតីតគ្រូបង្វឹកខ្លួនកាលពីឆ្នាំ ២០១៧ មកដឹកនាំក្រុមសារជាថ្មី
កាលពីល្ងាចថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបញ្ចប់នូវការសង្ស័យរបស់សាធារណៈជននានាជុំវិញ នឹងរឿងសមាសភាពគ្រូបង្វឹករបស់ខ្លួន ក្រោយពីការប្រកាសចាកចេញរបស់លោក ស៊ុំ វណ្ណា កាលពីពេលថ្មីៗនេះ ។
គ្រូបង្វឹកថ្មីរបស់ក្លិបសិង្ហក្រហមមួយនេះ គឺជាលោក Oleg Starynskyi ដែលជាអតីតគ្រូបង្វឹករបស់ខ្លួនកាលពីរដូវកាល ២០១៦ និង ២០១៧ ។ លោកក៏ធ្លាប់ មានបទពិសោធន៍ក្នងការដឹកនាំក្រុម អាយុក្រោម ១៩ ឆ្នាំ របស់ភ្នំពេញក្រោនដែរ កាលពីឆ្នាំ ២០១៦ ។
គួរឱ្យដឹងដែរថា កាលពីមុនពេលប្រកាសជាផ្លូវការ មតិសាធារណៈជនភាគច្រើនបានផ្តោតអារម្មណ៍ និង សង្ស័យថាសមាសភាពគ្រូបង្វឹកថ្មី គឺជាលោក Lee Tae Hoon តែអ្វីៗខុសពីការគិតទាំងស្រុង ៕
ប្រភព៖ ppcfc