លែងស្ងាត់ហើយ! ពហុកីឡដ្ឋានជាតិបើកឱ្យលេងកីឡា និង អាចហាត់ប្រាណឡើងវិញ
កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការអនុញ្ញាតិឱ្យពលរដ្ឋអាច ហាត់ប្រាណ និង លេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ ក្រោយពីបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ។
ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងបានអនុញ្ញាតិឱ្យមាននូវការហាត់ប្រាណ លេងកីឡា និង ការចេញចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិចាប់ពីពេលនេះតទៅ តែត្រូវនៅបន្តអនុវត្តការការពារកូវីដ ១៩ និង គម្លាតសង្គមដដែល ។
គួររំលឹកថា កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រសួងអប់រំយុវជន និង កីឡាបានចេញសេចក្តីប្រកាសផ្អាកការចេញចូល និង សកម្មភាពនានាទាំងអស់នៅពហុកីឡដ្ឋានជាតិ ក្រោយពីបានរកឃើញគ្រូបង្វឹកកីឡាម្នាក់ដែលបានប៉ះពាល់ ក្នងព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយតេស្តិ៍ឃើញវិជ្ជមានកូវីដ-១៩ ៕
ប្រភព៖ ក្រសួងអប់រំ