កីឡាករ ៣ រូបនេះ មានតម្លៃលក់ថ្លៃជាងគេបង្អស់
កីឡាករបាល់ទាត់ល្អៗ និង ល្បីៗជាច្រើន ដែលយើងបានចាំឈ្មោះមិនភ្លេចនោះ មានដូចជា Ronaldo, Messi, Neymar និង Mbappe ជាដើម ប៉ុន្តែកីឡាករទាំងនេះ មិនមានមែនជាកីឡាករដែលមានតម្លៃលក់ថ្លៃជាងគេឡើយនាពេលបច្ចុប្បន្ននេះ ។ តើនរណាជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់នាពេលបច្ចុប្បន្ននេះ ? ខាងក្រោមគឺជាកីឡាករ ៣ រូបដែលមានតម្លៃលក់ថ្លៃជាងគេបង្អស់ ៖
១. Karim Benzema ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះបានក្លាយជាកីឡាករប្រយុទ្ធតែ ១ គត់របស់ក្លិបដែលជាក្តីរំពឹងក្នុងការយកជ័យជម្នះ បន្ទាប់ពីការចាកចេញរបស់ Ronaldo ដោយក្នុងនោះក្លិបបានកំណត់តម្លៃដល់ ៨៤៦ លានដុល្លារ ក្នុងការទិញផ្តាច់កីឡាកររូបនេះពីក្លិបយក្សអេស្ប៉ាញមួយនេះ ។
២. Antoine Griezmann កីឡាករខ្សែប្រយុទ្ធដែលស្នងតំណែងមិត្តរួមក្រុម Messi ក្នុងក្លិប FC Barcelona រូបនេះ ត្រូវបានក្លិបផ្តល់កុងត្រារយៈពេលវែង ដោយមានតម្លៃទិញផ្តាច់ចំនួន ៦៧៨ លានដុល្លារ ។
៣. Luka Modric ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតដែលជួយឱ្យជម្រើសជាតិខ្លួនឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup ហើយតម្ឡៃទិញផ្តាច់គេមានតម្លៃ ៦៣៥ លានដុល្លារ ៕
ប្រភព៖ TheSun