យប់នេះ Ronaldo នឹងមិនបានបង្ហាញខ្លួន ក្នុងការប្រកួតប៉ះគូសត្រូវចាស់ Messi ឡើយ
កីឡាករខ្សែប្រយុទ្ធ Christiano Ronado នឹងត្រូវអវត្តមានក្នុងការប្រកួតប៉ះជាមួយនឹងក្រុម Barcelona នាយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ នេះ វេលាម៉ោង ៣ ទៀបភ្លឺ ក្នុងពានរង្វាន់ធំជាងគេរបស់ទ្វីបអឺរ៉ុប UEFA Champions League ២០២០-២០២១ ។
ចំពោះមូលហេតុដែលនាំឱ្យកីឡាករជម្រើសជាតិព័រទុយហ្គាល់ខាងលើ ខកខានមិនបានប្រកួតតទល់នឹង Messi នេះ គឺដោយសារតែខ្លួនគេមានផ្ទុកកូវីដ ១៩ នៅឡើយ ក្រោយពីធ្វើការតេស្តិ៍លើកទី ៣ កន្លងទៅនេះ ។
គួរឱ្យដឹងដែរថា Ronaldo កំពុងតែសម្រាករស់នៅដាច់ដោយឡែកនៅផ្ទះ ក្រោយពីរកឃើញថាមានផ្ទុកកូវីដ ១៩ ក្នុងដំណើរការប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និង ក្រុមជម្រើសជាតិបារាំង កាលពីថ្ងៃទី ១៣ តុលា ឆ្នាំ ២០២០ កន្លងទៅ ៕
ប្រភព៖ thesun