អង្គរថាយហ្គឺរ ប្រកាសលាកីឡាករ ៨ រូប ទាំងព្រឹកព្រហាម
យោងតាមការបង្ហោះនៅក្នុងគណនី របស់ប្រធានក្លិប អង្គរថាយហ្គឺរ លោក Akihoro Kato កាលពីព្រឹកព្រលឹមថ្ងៃពុធ ទី ២៨ ខែតុលា ឆ្នាំ ២០២០ នេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចប្រកាសចែកផ្លូវគ្នាជាមួយកីឡាករ ៨ រូប រួមមាន៖
១-កីឡាករបម្រើប្រយុទ្ធ Yudai Ogawa (ទំនងជាទៅលេងនៅក្លិបវិសាខា)
២-កីឡាករខ្សែការពារ Joichiro (ទំនងជាទៅលេងនៅក្លិបវិសាខា)
៣-កីឡាករខ្សែការពារ ជុំ ភីសា (ទំនងជាទៅលេងនៅក្លិបវិសាខា)
៤-កីឡាករខ្សែបម្រើ ពេជ្រ សុវណ្ណខេមរិន្រ្ទ
៥-កីឡាករខ្សែការពារ ហម បញ្ញា
៦-កីឡាករខ្សែការពារ លី អាលីហ្វីន
៧-កីឡាករអ្នកចាំទី សំពៅ
៨-កីឡាករខ្សែប្រយុទ្ធ សឿង ណារិទ្ធ
បន្ទាប់ពីប្រកាសចែកផ្លូវក្រោយពីចប់កុងត្រា លោក Akihoro Kato បានអរគុណយ៉ាងជ្រាលជ្រៅ ដល់កីឡាករទាំង ៨ រូបខាងលើ ដែលបានជួយឱ្យក្រុមមួយនេះទទួលបានចំណាត់ថ្នាក់ល្អ (លេខ ១ ក្នុងចំណោមក្រុមទាំង ៧) ហើយក៏ជូនពរឱ្យកីឡាករទាំងនោះទទួលបានជោគជ័យនៅទ្រនំថ្មី ៕
ប្រភព៖ Akihoro Kato