គួរឱ្យសរសើរ ព្រះខ័នរាជស្វាយរៀង បរិច្ចាគប្រាក់រង្វាន់លីគទាំងអស់ ជួយជនរងគ្រោះទឹកជំនន់
កាលពីរាត្រីថ្ងៃច័ន្ទ ទី ២៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទទួលប្រាក់រង្វាន់ចំនួន ៦០ លានរៀល ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់នេះ ។
ក្រោយពីទទួលបានប្រាក់រង្វាន់នេះភ្លាម គ្រប់សមាជិកក្លិបទាំងអស់ បានមូលមតិគ្នាយកប្រាក់រង្វាន់ទាំងអស់ ទៅចូលរួមក្នុងមូលនិធីដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅតាមបណ្តាខេត្តនានា ។
គួរឱ្យដឹងដែរថា ក្លិបព្រះខ័នរាជស្វាយរៀង ស្ទើរតែនឹងបានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជាទៅហើយ តែវិនាទីចុងក្រោយបឹងកេតរកបានមួយគ្រាប់វិញនៅចុងម៉ោងបន្ថែម ហើយបានទម្លាក់ក្រុមមកពីខេត្តស្វាយរៀងនេះធ្លាក់មកលេខ ២ វិញ ៕
ប្រភព៖ PKRSVR