នរណាខ្លះ បានទទួលពានរង្វាន់លីគកំពូលកម្ពុជា ហើយទទួលបានប្រាក់រង្វាន់ប៉ុន្មាន?
កាលពីយប់ ថ្ងៃចន្ទ ១០ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា CNCC បានធ្វើកម្មវិធីប្រគល់ពានដល់ក្រុមជើងឯក និង បំពាក់មេដាយជូនដល់ជ័យលាភីទាំងអស់ ដោយមានការចូលរួមពីសំណាក់ក្លិបនិងម្ចាស់ពានរង្វាន់ទាំងអស់ ដែលមានដូចជា ៖
- ម្ចាស់ជើងឯក ៖ ក្រុមបឹងកេត ប្រាក់រង្វាន់ ១៥០ លានរៀល ។
- ក្រុមជើងឯករង ៖ ក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់រង្វាន់ ៦០ លានរៀល ។
- ក្រុមលេខ ៣ ៖ ក្រុមភ្នំពេញក្រោន ប្រាក់រង្វាន់ ៥០ លានរៀល ។
- ក្រុមលេខ ៤ ៖ ក្រុមក្រសួងការពារជាតិ ប្រាក់រង្វាន់ ៤០ លានរៀល ។
- ក្រុមគោរពវិន័យល្អជាងគេ ៖ ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ សាលាបាល់ទាត់ជាតិបាទី ប្រាក់រង្វាន់ ៨ លានរៀល ។
- កីឡាករល្អជាងគេ ៖ ម៉ាត់ នុរុណ (ក្លិបបឹងកេត) ប្រាក់រង្វាន់ ៣ លានរៀល ។
- កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ៖ Jean Marie Privat (ព្រះខ័នរាជស្វាយរៀង) ប្រាក់រង្វាន់ ៣ លានរៀល ។
- អ្នកចាំទីល្អជាងគេ ៖ ហ៊ុល គឹមហ៊ុយ (បឹងកេត) ប្រាក់រង្វាន់ ៣ លានរៀល ។
- អាជ្ញារកណ្តាលល្អ ៖ ជួប វិសាល, គីមស៊ី ពិសាល, ជី សាមឌី, ហេង សុខលី ប្រាក់រង្វាន់ ៨ លានរៀល ។
ប្រភព៖ CNCC