
សោកស្តាយ អតីតយុវជន Man.City ម្នាក់បាត់បង់ជីវិត ទាំងវ័យក្មេង
Jeremy Wisten អតីតកីឡាករយុវជនរបស់ក្លិប Manchester City ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ នេះបើតាមការបញ្ជាក់របស់ក្លិបបាល់ទាត់ Manchester City ។
នៅក្នុងបណ្តាញសង្គមរបស់ក្លិបបាល់ទាត់ Manchester City បានបង្ហោះនូវសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់កីឡាករវ័យ ១៧ ឆ្នាំ ខាងលើ ដែលធ្លាប់លេងឱ្យក្លិបខ្លួនកាលពីឆ្នាំ ២០១៦ ក្នុងឈុតយុវជនអាយុក្រោមក្រោម ១៣ ឆ្នាំ ក្រោយពីថ្លាស់មកពីក្លិបស្រុកកំណើត Malawi United ។
គួរឱ្យដឹងដែរថា ចំពោះមូលហេតុដែលកីឡាករខ្សែការពារកណ្តាល រូបនេះស្លាប់ មិនទាន់ត្រូវបានបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ តែត្រូវបានអ្នកគាំទ្រសង្ស័យថា ដោយការធ្វើអត្តឃាត ៕
ប្រភព៖ skysports