
លោក ស៊ុំ វណ្ណា អបអរសាទរបឹងកេត តែឆ្ងល់ហេតុអ្វីម៉ោងបន្ថែម ៦ នាទី ?
លោក ស៊ុំ វណ្ណា គ្រូបង្គោលរបស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានបង្ហាញអារម្មណ៍អបអរសាទរចំពោះក្រុមបឹងកេត ដែលបានក្លាយជាជើងឯក លីគកំពូលកម្ពុជា ក្រោយស្មើក្រុមខ្លួននៅចុងម៉ោង នាទីទី ៩០+៧ ។
ជុំវិញនឹងការអបអរសាទេនេះ លោកក៏បានសម្តែងនូវអារម្មណ៍ងឿងឆ្ងល់ផងដែរ ចំពោះការបន្ថែមម៉ោងរហូតដល់ទៅ ៦ នាទី ពីព្រោះការប្រកួតនេះ មានការសម្រុកគ្នាសឹងតែមិនមានបាត់បង់ម៉ោងប្រកួតទាល់តែសោះ ។
លោកបានបន្ថែមទៀតថា ដ្បិតតែភ្នំពេញក្រោន មិនអាចឈ្នះពានអ្វីក៏ពិតមែន ក៏ប៉ុន្តែការឈ្នះក្នុងដីចុងក្រោយនេះ គឺជាអ្វីដែលលោកត្រូវតែធ្វើដើម្បីអ្នកគាំទ្ររបស់លោក ហើយលោកមិនខ្វល់ថាក្រុមណាឈ្នះពាននោះទេ គឺលោកនឹងចូលរួមអបអរសាទរទាំងអស់ ៕
ប្រភព៖ PPCFC