
ក្រុមកំពូលតារាង Everton ស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើង Southampton (វីដេអូ)
ក្លិបបាល់ទាត់ Everton ដែលជាក្រុមលេខ១ នៃតារាង Premier League ថ្វីដ្បិតតែសប្តាហ៍ទី ៦ នេះ ស្ថិតនៃកំពូលតារាងដដែលក៏ពិតមែន ក៏ប៉ុន្តែក្រុមមួយនេះ បានស្គាល់បរាជ័យជាលើកដំបូងក្នុងរដូវកាល ២០២០-២០២១ ហើយ ។
ការបរាជ័យជាលើកដំបូងនេះ គឺក្រោមថ្វីជើងរបស់ Southampton ដែលជាក្រុមមិនសូវខ្លាំង ដោយបានយកឈ្នះដោយលទ្ធផល ២ ទល់នឹង ០ ។ ផ្ទយទៅវិញជ័យជម្នះរបស់ Southampton បានរុញក្រុមនេះឡើងមកលេខ ៦ ដោយមាន ១០ ពិន្ទុ នៅពីក្រោម Everton តែ ៣ ពិន្ទុ តែប៉ុណ្ណោះ ។
គួរឱ្យដឹងដែរថា ក្រុមកំពូតារាង Everton កំពុងតែត្រូវបានប្រដេញពិន្ទុ ដោយក្រុម ១ ផ្សេងទៀតគឺ Liverpool ដែលមាន ១៣ ពិន្ទុស្មើ តែចាញ់គ្រាប់ ចំណេញដល់ទៅ ៤ គ្រាប់ ៕
ប្រភព៖ EPL