ទម្លាយក្តីស្រមៃរបស់ Mbappe ដែលប៉ងចំពោះកីឡាករ Ronaldo ជា Idol
កីឡាករ Kylian Mbappé ដែលជាយុវជនខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមយក្សបារាំង Paris Saint Germain (PSG) ត្រូវបានគេស្គាលច្បាស់ថាគឺជាអ្នកគាំទ្រផ្កាប់មុខរបស់កីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោក Christiano Roanldo ចាប់តាំងពីនៅជាយុវជនមកម្ល៉េះ ។
តាមរយៈសាច់ញាតិម្នាករបស់កីឡាកររូបនេះធ្លាប់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា Mbappe ប្រាប់គ្រប់គ្នាក្នុងគ្រួសារតាំងពីគេនៅតូចថា រូបគេនឹងចូលលេងនៅ Paris Saint Germain (PSG) នៅអាយុ ១៨ ឆ្នាំ ហើយនឹងផ្លាស់ទៅលេងជាមួយនឹង Ronaldo ឱ្យបាននៅអាយុ ២៣ ឆ្នាំ ។
គួរបញ្ជាក់ផងដែរថា នៅពេលនេះកីឡាករដែលជួយឱ្យបារាំងលើកពាន World Cup កាលពីឆ្នាំ ២០១៨ ដោយគិតមកដល់ពេលនេះ ខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើមានអាយុ ២១ ឆ្នាំហើយ ។ ដូចនេះប្រសិនបើតាមក្តីស្រមៃគេមែននោះនៅឆ្នាំ ២០២២ ប្រហែលជាទៅចូលរួមជាមួយនឹងក្លិប Juventus ដែល Ronaldo កំពុងតែប្រកបអាជីព ៕
ប្រភព៖ monringgoal