Juventus ហានិភ័យហើយ! តេស្តិ៍លើកទី ២ Ronaldo នៅតែវិជ្ជមាន កូវីដ ១៩
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ កីឡាករ Christiano Ronaldo ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Juventus ត្រូវបានពេទ្យយកទៅតេស្តិ៍រកកូវីដ ១៩ ម្តងទៀត ក្រោយពេលដែលគេបានធូរស្បើយច្រើន និង មិនមានចេញរោគសញ្ញាអ្វីទៀតឡើយ ។
ជាលទ្ធផល កីឡាកររូបនេះនៅតែរកឃើញថា មានផ្ទុកវីរុសកូវីដ ១៩ ដដែល ដែលវាបានបង្កភាពងើងឆ្ងល់ដល់គ្រូពេទ្យ ដោយសារតែកីឡាកររូបនេះ មិនមានបញ្ហាអ្វីទាំងអស់សូម្បីតែផ្តាសាយ ឬ ក្អក កណ្តាស ជាដើម ហើយសភាពនេះ បានកើតឡើងចាប់តាំងពីគេកើតកូវីដ ១៩ កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២០ មកម្ល៉េះ។
គួរឱ្យដឹងដែរថា កីឡាកររូបនេះ កំពុងតែត្រូវបានគ្រូបង្វឹកក្រុម Juventus មានការភ័យព្រួយយ៉ាងខ្លាំង ដោយសារតែគេនឹងត្រូវអវត្តមានក្នុងការប្រកួតលីគជាច្រើនប្រកួត និងអាចឈានទៅដល់ការអវត្តមានក្នុង ប្រកួតដ៏ធំជាមួយនឹង Barcelona ក្នុងពានរង្វាន់ UEFA Champions League ទៀតផង ៕
ប្រភព៖ dailymail