វិសាខា បង្កើតប្រវត្តិសាស្ត្រថ្មី ឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ជាលើកទី ១
កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមបាល់ទាត់ វិសាខា យកឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) ហើយ ក្រោយយកឈ្នះក្រុមឡើងមកពីថ្នាក់ខេត្ត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ការប្រកួតពិតជាស្វិតស្វាញមែនទែន ទោះបីជាវិសាខា ប៉ះក្រុមដែលឡើងមកពីថ្នាក់ខេត្តក៏ពិតមែន ក៏ប៉ុន្តែក្រុមយុវជនមកពីថ្នាក់ខេត្តនេះ បានស៊ុតនាំមុខក្រុមខ្លាំងវិសាខាមុន មុននឹងវិសាខា តាមស្មើវិញដោយ កែវ សុខផេង ។
លទ្ធផលនេះ បានអូសបន្លាយរហូតដល់វគ្គប៉េណាល់ទី ហើយការស៊ុតបានឈានទៅដល់គ្រាប់ទី ៩ ទើបអាចស្វែងរកក្រុមឡើងវគ្គផ្តាច់ព្រ័ត្របាន ដែលជាលទ្ធផលក្រុមវិសាខា បានយកឈ្នះដោយការសង្គ្រោះបាល់ប៉េណាល់ទីពីកីឡាករ កែវ សុខសីលា ។
គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់វិសាខា និងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹង ក្រុមបាល់ទាត់ណាហ្គាវើលដ៏ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៏ ទី ០៧ ខែតុលា ឆ្នាំ ២០២០ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ ល្ងាចតទៅ ៕
ប្រភព៖ HSC