បង្ហាញក្រុមខ្លាំងលើកពាន UEFA Champions League បានច្រើនជាងគេ
ពានរង្វាន់ UEFA Champions League ដែលជាពានរង្វាន់ក្រុមបាល់ទាត់ដ៏ធំជាងគេបង្អស់របស់ទ្វីបអឺរ៉ុប (UCL) ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៥៥ ម្ល៉េះ ពោលគឺ ៦៥ ឆ្នាំមកហើយ គ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបផ្ទាល់តែម្តង ។
បើគិតមកដល់ពេលនេះ មានក្រុមចំនួន ៤១ ដែលមកពីប្រទេសចំនួន ១៣ ដែលធ្លាប់ឈ្នះពានរង្វាន់ដ៏ធំមួយនេះ ។ ក្នុងនោះដែរបើគិតពីចំនួនដងវិញ គឺក្រុមបាល់ទាត់ស្តេចស Real Madrid របស់អេស្ប៉ាញ ដែលជោគជ័យច្រើនជាងគេក្នុងការលើកពាននេះ ដោយធ្លាប់ឈ្នះទៅ ១៣ លើក និង បានលេខ ២ ចំនួន ៣ លើក ។
ចំណាក់ថ្នាក់លេខ ២ បានទៅលើក្រុម Inter Milan របស់អ៊ីតាលី ដែលធ្លាប់ឈ្នះពាននេះចំនួន ៧ លើក ហើយបានលេខ ២ ចំនួន ៤ លើក ។ លេខ ៣ បានទៅលើក្លិប Bayern Munich របស់អាល្លឺម៉ង់ ដោយធ្លាប់ឈ្នះពាន ៦ លើក តែបានជើងឯករងដល់ទៅ ៥ លើក ៕
ប្រភព៖ Goals