ឈឺចាប់មិនស្ទើរទេ! Özil ត្រូវ Arsenal បោះបង់ចោលមិនប្រណី
កីឡាករខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Mesut Özil ត្រូវបានក្លិប Arsenal របស់ខ្លួន ដកឈ្មោះចេញពីបញ្ជីឈ្មោះកីឡាករ សម្រាប់ចូលរួមប្រកួត Premier League និង Europa League ហើយកាលពីថ្ងៃពុធ ទី ២១ ខែតុលា ឆ្នាំ ២០២០ ថ្មីៗនេះ ។
នេះមានន័យថា កីឡាកររូបនេះ នឹងស្ទើរតែមិនបានបង្ហាញខ្លួនទាល់តែសោះសម្រាប់រដូវកាលនេះ សូម្បីតែឈ្មោះនៅកៅអីបម្រុង។ ទោះបីជាបែបនេះក្តី កីឡាកររូបនេះ អាចនឹងបានលេងខ្លះដែរ ក្នុងប្រកួតមិត្តភាព ឫ ពានរង្វាន់ក្រៅផ្លូវការមិនសំខាន់ផ្សេងៗទៀត ។
សូមបញ្ជាក់ថា កីឡាករ បានផ្លាស់មកពី Real Madrid នៅក្នុងឆ្នាំ ២០១៣ ដោយមកចូលរួមជាមួយនឹង Arsenal ហើយបានចូលរួមជាចំណែកដ៏ធំជាមួយនឹង Arsenal ឱ្យបានលើកពានជាច្រើនរយៈពេល ៨ ឆ្នាំមកនេះ ដោយមិននឹងស្មានថាក្លិបសម្រេចដកឈ្មោះចេញទាំងបែបនេះឡើយ ៕
ប្រភព៖ bangkokpost