ស៊ូ យាទី សង្គ្រោះបាល់ប៉េណាល់ទី ៣ គ្រាប់ ជួយឱ្យណាហ្គា កក់ពានរង្វាន់សម្តេចមុនគេ តែ យ៉ើ សាហ្វី ល្អជាង
ក្នុងការប្រកួត ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមបាល់ទាត់ណាហ្គាវើលដ៍បានឡើងទៅកក់កៅអីវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយពីយកឈ្នះក្រុម សិង្ហក្រហម Phnom Penh Crown ដោយបាល់ ១១ ម៉ែត្រ កាត់សេចក្តី ។
ក្នុងការប្រកួតនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺអ្នកចាំទីជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី បានសង្គ្រោះបាល់ប៉េណាល់ទី ដល់ទៅ ៣ គ្រាប់ ពីសំណាក់កីឡាករការស៊ុតរបស់កីឡាករ ប៉ាក់ កែវមុន្នី, កុក បូរីស និង មៅ ពិសិដ្ឋ ។
ដ្បិតតែបានជួយក្រុមឱ្យឡើងវគ្គផ្តាច់ព្រ័ត្រក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះមិនបានជាប់ជាកីឡាករល្អប្រចាំការប្រកួតឡើយ តែពានមួយនេះបានទៅលើកីឡាករខ្សែការពារ យ៊ើ សាហ្វី របស់ក្លិបភ្នំពេញក្រោនទៅវិញ ដោយសារតែការការពារមិនឱ្យខ្សែប្រយុទ្ធណាហ្គាវើលដ៍ ស៊ុតបញ្ជូលទីបានពេញ ៩០ នាទី ៕
ប្រភព៖ HSC