ដល់ក! ត្រឹមវគ្គទី ១ ជើងឯក ១៣ សម័យ Real Madrid ចាញ់ក្រុមអ៊ុយក្រែនស្ពឹកមុខ (វីដេអូ)
ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ប្រចាំពូល B កាលពីយប់រំលងអាធ្រាត្រ ថ្ងៃព្រហស្បតិ៍ ទី ២៤ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុម Real Madrid បានភ្លាត់មួយទំហឹងចាញ់ ក្រុមមិនសូវស្គាល់ឈ្មោះ FC Shakhtar Donetsk ក្នងលទ្ធផល ៣ ទល់នឹង ២ ។
ការប្រកួតដំបូងក្នុងពាននេះ ធ្វើឡើងនៅក្នុងទឹកដីកីឡដ្ឋាន Alfredo Di Stéfano របស់ Real Madrid ។ ក្នុងវគ្គទី ១ ក្រុមភ្ញៀវបានបំបាក់ក្រុមខ្លាំងរបស់អេស្ប៉ាញ ដោយបាល់ ៣ គ្រាប់ នៅនាទីទី ២៩, ៣៣ និង ៤២ ។ ស្ពឹកមុខពេកក្រុម Real Madrid បានខិតខំប្រឹងប្រែងរហូតស្វែងរកបាន ២ គ្រាប់ផ្ទួនៗ នៅនាទីទី ៥៤ និង ៥៩ ។ លទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួត ដោយក្រុមម្ចាស់ផ្ទះចាញ់ទាំងនឹកស្មានមិនដល់ ។
គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ Real Madrid គឺជាក្រុមដែលជោគជ័យជាងគេបង្អស់នៅក្នុងពានរង្វាន់ UEFA Champions League នេះ ដោយធ្លាប់គ្រងជើងឯកដល់ទៅ ១៣ សម័យកាល និង ជើងឯករងដល់ទៅ ៣ លើកទៀតផង ៕
ប្រភព៖ rmfc