Koeman ថា Messi លែងជាកីឡាករល្អបំផុតលើលោកទៀតហើយ ដោយសារមូលហេតុនេះ
យោងតាមតារាងពិន្ទុ La Liga គិតត្រឹមប៉ុន្មានប្រកួតដំបូងនេះ ក្លិបដែលធ្លាប់តែជាជើងខ្លាំង FC Barcelona កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោមក្រុមទាំង ២០ ដែលនេះវាគឺ ជាចំណាត់ថ្នាក់ ដែលមិនអាចទទួលយកបានឡើយសម្រាប់ក្រុមដ៏ខ្លាំងមួយនេះ ។
លោក Koeman គ្រូបង្វឹកថ្មី ដែលរុះរើក្រុមជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងរដូវកាលថ្មីនេះ បានដាក់បន្ទុកនេះទៅលើកីឡាកររបស់ខ្លួន ដោយផ្តោតសំខាន់លើ កីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi ដែលហាក់ធ្លាក់ទម្រង់លេង គួរឱ្យកត់សម្គាល់ ។ លោកបាននិយាយថា Messi មិនល្អមែន តែគឺដោយសារតែមិត្តរួមក្រុម ដូចនេះ ប្រសិនបើកីឡាករទាំងអស់ក្នុងក្រុមមិនខិតខំប្រឹងប្រែងឱ្យខ្លាំងជាងនេះទេ Messi នឹងលែងជាកីឡាករលំដាប់កំពូលពិភពលោកទៀតហើយ។
គួរឱ្យដឹងដែរថា លោក Koeman ត្រូវបានក្លិបយក្សកាតាឡាន់មួយនេះ ផ្តល់សេចក្តីទុកចិត្តឱ្យដឹកនាំក្រុមនេះ ដោយសង្ឃឹមថាក្នុងរដូវកាលថ្មីនេះ អាចនឹងយកពាន La Liga និង ពាន UEFA Champions League បាន ៕
ប្រភព៖ Goal