ចេញហើយ ប្រភេទកីឡាទាំង ៤០ ដែលដាក់ឱ្យប្រកួតនៅស៊ីហ្គេម ឆ្នាំ ២០២១
គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេម បានប្រកាសជាផ្លូវការចំពោះប្រភេទកីឡា ទាំង ៤០ ដែលខ្លួនគ្រោងនឹងដាក់ឱ្យប្រទេសទាំង ១១ នៃតំបន់អាស៊ាន ចុះឈ្មោះអត្តពលិករបស់ខ្លួន ដើម្បីឱ្យចូលរួមប្រកួត ដែលកីឡាទាំងនោះ នឹងត្រូវបែងចែកជា ៣ ប្រទេស ដែលមានដូចខាងក្រោម៖
- ប្រភេទ ១ (ប្រភេទកីឡាអទីភាព) ៖ អត្តពលកម្ម និង កីឡាក្នុងទឹក ។
- ប្រភេទ ២ (ប្រភេទកីឡាអូឡាំពិក និង អាស៊ីហ្គេម) ៖ បាញ់ធ្នូ វាយសី បាល់បោះ ប៊ីយ៉ា ប្រដាល់ ទូកកានូ អ៊ុក ប្រណាំងកង់ រាំ គុនដាវ បាល់ទាត់ ហ្វូតសាល វាយកូនហ្គោល កាយសម្ព័ន្ភ បាល់ទះ ជូដូ ការ៉ាតេ មួយថៃ បញ្ចាកសីលា ប៉េតង់ សីបាក់តាក្រ ប៊ូល បាញ់កាំភ្លើង វាយកូនបាល់ វាយកូនឃ្លីលើតុ តេក្វាន់ដូ បាល់ទះ លើកទំងន់ កីឡាកាស និង វ៉ូសូ ។
- ប្រភេទ ៣ (ប្រភេទកីឡាតាមតំបន់) ៖ កាយវប្បកម្មក្នុងទឹក កាយវប្បកម្ម ឃូរ៉ាស់ ប្រដាល់គុនបុរាណ ទ្រីយ៉ាត្លុង ប៊ូលីញ ជូជីតស៊ូ កីឡាអេឡិចត្រូនិក និង វ៉ូវីណាម ៕
គួរឱ្យដឹងដែរថា ការប្រកួតកីឡាដ៏ធំជាងគេបង្អស់ប្រចាំតំបន់អាស៊ាន SEA GAMES លើកទី ៣១ ឆ្នាំ ២០២១ គ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងហាណូយ ភាគខាងជើង ប្រទេសវៀតណាម ពីថ្ងៃអាទិត្យ ទី ២១ វិច្ឆិកា ឆ្នាំ ២០២១ រហូតដល់ថ្ងៃព្រហស្បតិ៍ទី ០២ ខែធ្នូ ឆ្នាំ ២០២១ ដោយធ្វើពិធីបើក និង បិទ នៅក្នុងកីឡដ្ឋាន Mỹ Đình ។
ប្រភព៖ footballasean