មិនភ្លេចកម្ពុជា Honda ផ្ញើរសាររំលែកទុក្ខប្រជានជនកម្ពុជា រងគ្រោះទឹកជំនន់ ពីចម្ងាយ
កីឡាករខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Keisuke Honda ដែលមានងារជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ដ្បិតតែខ្លួននៅកំពុងរស់នៅ ដើម្បីប្រកបអាជីពជាកីឡាករខ្សែប្រយុទ្ធរបស់ក្លិបនៅលីគកំពូលប្រេស៊ីល ក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះ មិនបានភ្លេចឡើយពីសុខទុក្ខរបស់ប្រជាជាតិកម្ពុជា ។
កីឡាកររូបនេះ បានផុសនៅក្នុងទំព័រផ្លូវការណ៍របស់ខ្លួនក្នុងបណ្តាញសង្គម ដោយបង្ហាញអារម្មណ៍ភ័យព្រួយ ក៏ដូចជាឈឺចាប់ចំពោះរឿងរ៉ាវអាក្រក់ដែលប្រជាជនកម្ពុជា បានជួបប្រទះ ដោយសារតែមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលបានជោរជន់លិចខេត្ត និង រាជធានីជាច្រើន របស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។
គួរឱ្យដឹងដែរថា Keisuke Honda បានផ្លាស់ទៅលេងឱ្យក្លិប Botafogo នៃលីគកំពូលប្រេស៊ីល កាលពីដើមរដូវកាល ២០២០ នេះ ដោយបង្ហាញខ្លួនបាន ៨ ប្រកួត និង រកបាន ២ គ្រាប់ ៕
ប្រភព៖ keisukehondafbp