Mourinho ប្រាប់មូលហេតុមួយ ដែលមិនដាក់ Bale លេងជម្រើសដំបូង
ក្នុងការប្រកួត English Premier League ដែលក្លិបបាល់ទាត់ Tottenham Hotspur បានទទួលលទ្ធផល ត្រឹមស្មើ West Ham United ក្នុងលទ្ធផល ៣ ទល់នឹង ៣ កាលពីពេលកន្លងទៅនេះ គឺមិនមានវត្តមានរបស់កីឡាករ សញ្ជាតិវែល Gareth Frank Bale ឡើយនៅក្នុងជម្រើស ១១ នាក់ដំបូងរបស់ក្លិបមាន់ខ្នាយតាន់ Spur ។
ការអវត្តមានរបស់កីឡាកររូបនេះ បានធ្វើឱ្យហ្វេនកីឡាករខាងលើ មាននូវការអន់ចិត្តយ៉ាងខ្លាំង ដោយបានបន្ទោសលោក José Mourinho ថាមើលមិនឃើញកីឡាករល្អ ទើបធ្វើឱ្យក្រុមបានត្រឹមស្មើក្រុម West Ham United ។
ក្នុងនោះដែរ ក្រោយពីការប្រកួតនេះ លោក José Mourinho បានផ្តល់បទសម្ភាស៍ថា លោកមិនដាក់កីឡាករខាងលើ គឺជាជម្រើសដ៏ត្រឹមត្រូវ ពីព្រោះតែលោកចង់ឱ្យកីឡាករទាំងអស់ខិតខំប្រឹងប្រែងខ្លាំង។
លោកបានបន្ថែមទៀតថា លោកនឹងមិនដាក់ក្នុងជម្រើស ១១ នាក់ដំបូងឡើយ ប្រសិនបើកីឡាករនោះមិនខំប្រឹងប្រែង ៕
ប្រភព៖ TheSun