Champions League ប៉ះគ្នា Mbappe ថា ManU ស៊ីផុយ តែជូនពរឱ្យ Cavani រកគ្រាប់បាល់បាន
ក្រុមបាល់ទាត់ Paris Sain Germaint ដែលជាក្លិបបាល់ទាត់ជើងឯកលីគកំពូលបារាំង និង ត្រូវប្រកួតតទល់ជាមួយនឹង ក្រុមបាល់ទាត់ Manchester United របស់អង់គ្លេស នៅក្នុងការប្រកួត UEFA Champions League នៅយប់ថ្ងៃអង្គារ៍ ទី ២០ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ។
ក្នុងប្រកួតដំបូងរបស់ក្រុមខ្លួន បើកឆាកក្នុងពានរង្វាន់នេះ កីឡាករ Mbappe របស់ PSG បានផ្តល់បទសម្ភាស៍ថា ក្រុមរបសខ្លួនប្រកដណាស់ នឹងឈ្នះក្នុងការប្រកួតនេះ ។ ទោះបីជាបែបនេះក្តី កីឡាករខាងលើក៏មិនភ្លេចឡើយជូនពរអតីតមិត្តរួមក្រុមរបស់ខ្លួន Eden Cavani ដែលទើបតែបានផ្លាស់ទៅលេងនៅក្លិប Manchester United ឱ្យមានសំណាងល្អហើយអាចរកគ្រាប់បាល់បាន ។
គួរឱ្យដឹងដែរថា Eden Cavani ទើបតែបានចូលហ្វឹកហាត់ក្នុងក្រុម កាលពីថ្ងៃអាទិត្យកន្លងទៅនេះទេ តែគ្រូបង្វឹកក្លិបបិសាចក្រហមមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គេអាចបង្ហាញខ្លួនបានក្នុងពានរង្វាន់ UEFA Champions League ទល់នឹងអតីតក្រុមរបស់គេ ៕
ប្រភព៖ thesun