វីវរហើយ! របួស Van Dijk ធ្ងន់ធ្ងរណាស់ អាចនឹងធ្វើឱ្យគេបញ្ចប់អាជីពបាល់ទាត់
កាលពីយប់ថ្ងៃសៅរ៏ ទី ១៧ ខែតុលា ឆ្នាំ ២០២០ ក្នុងការប្រកួតរវាងក្រុម Liverpool និង Everton ដែលបញ្ចប់ដោយលទ្ធផល ២ ទល់នឹង ២ នៃលីគកំពូលអង់គ្លេស (English Premier League) កីឡាករខ្សែការពារ Virgil Van Dijk បានប៉ះទង្គិចគ្នាជាមួយនឹងអ្នកចាំទី ដែលធ្វើឱ្យគេរងរបួសមិនអាចបន្តការប្រកួតបាន ។
ក្រោយពីទទួលកាលពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គ្រូពេទ្រក្លិបមក លទ្ធផលបានបង្ហាញនាព្រឹកថ្ងៃច័ន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០ នេះថា កីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេនៅក្នុងក្លិបមួយនេះ នឹងត្រូវវះកាត់ជាបន្ទាន់នាយប់ថ្ងៃចន្ទ ទី ១៩ ខែតុលា ឆ្នាំ២០២០ នេះ ហើយត្រូវសម្រាកព្យាបាលរយៈពេលយូរ (អាចចន្លោះពី ៦ ទៅ ១០ ខែ) ដោយសារតែរបួសដាច់សសៃពួរជង្គង់ធ្ងន់ធ្ងរ ។
គួរឱ្យដឹងដែរថា របួសដាច់សសៃជង្គង់ធ្ងន់ធ្ងរនេះ បានធ្វើឱ្យកីឡាករល្បីៗជាច្រើន បញ្ចប់អាជីពរបស់ខ្លួន ដោយសារតែបន្ទាប់ពីការវះកាត់ហើយ វាបានធ្វើឱ្យដំណើរ និង ការរត់របស់កីឡាករទាំងនោះមិនប្រក្រតី ហើយរឺតតែពិបាកក្នុងការលេងបាល់ទាត់ឱ្យល្អដូចមិនមានរបួសនេះ ៕
ប្រភព៖ cbssports