មកស្គាល់កីឡាករខ្សែការពារ ថ្លៃជាងគេបំផុតនៅលើពិភពលោក
នៅក្នុងកីឡាបាល់ទាត់ កីឡាករដែលគេស្គាល់ក៏ដូចជាឱ្យតម្លៃខ្លាំង គឺភាគច្រើនជាកីឡាករខ្សែប្រយុទ្ធ ដែលម្នាក់ៗមានតម្លៃខ្លួនខ្ពស់កប់ពពក ពោលគឺសឹងតែថ្លៃជាងគេបំផុតនៅក្នុងក្រុម ។
តែបើក្រលេកមកមើលខ្សែការពារវិញ ក៏មិនសូវណយប៉ុន្មានដែរ ប្រសិនបើគេមានជំនាញការពារល្អ ដែលអាចរាំងខ្ទប់ការប្រយុទ្ធពីសំណាក់ខ្សែប្រយុទ្ធថ្លៃៗបាន ។
នៅថ្ងៃនេះដែរ «ប្រជាប្រិយ» សូមលើកយកកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតលើលោក ឱ្យប្រិយមិត្តបានស្គាល់ ដែលមានដូចជា៖
ខ្សែការពារ Harry Maguire (ផ្លាស់ពី Leicester ទៅ Manchester United ក្នុងតម្លៃ ៩២ លានអឺរ៉ូ )
ខ្សែការពារ Virgil van Dijk (ផ្លាស់ពី Southampton ទៅ Liverpool for ក្នុងតម្លៃ ៩០ លានអឺរ៉ូ )
ខ្សែការពារ Lucas Hernandez (ផ្លាស់ពី Atletico Madrid ទៅ Bayern Munich ក្នុងតម្លៃ ៨២ លានអឺរ៉ូ )
ប្រភព៖ besoccer