អស្ចារ្យ ! Rashford ទទួលមេដាយជាន់ខ្ពស់ថ្នាក់លេខ ៥ ពីម្ចាស់ក្សត្រី Elizabeth ទី ២
តាមការប្រកាសរបស់ព្រះបរមរាជវាំងចក្រភពអង់គ្លេស កីឡាករសញ្ជាងតិអង់គ្លេស Marcus Rashford ត្រូវបានផ្តល់ជូននូវមេដាយជួយជាតិជាន់ខ្ពស់ថ្នាក់លេខ ៥ ពី ម្ចាស់ក្សត្រី Elizabeth ទី ២ ក្រោយពីកីឡាកររូបនេះបានជួយសង្គ្រោះក្មេងៗពីការខ្វះខាតអាហារ ។
ការផ្តល់ជូននូវមេដាយនេះ បានធ្វើឱ្យកីឡាកររូបនេះ រំភើបយ៉ាងខ្លាំង ដោយបានបង្ហោះរូបភាពមេដាយនោះ ជាមួយនឹងពាក្យថា «មេដាយនេះ គឺសម្រាប់កុមារកក្រីគ្រទាំងអស់គ្នា មិនមែនសម្រាប់គាត់តែម្នាក់ទេ» ។
គួរឱ្យដឹងដែរថា កីឡាករ Marcus Rashford បានផ្តល់ជំនួយជាស្បៀងអាហារ ដល់កុមារអត់ឃ្លាន ជាង ១.៤ លាននាក់ មកពីជុំវិញពិភពលោក ក្នុងគ្រាដែលពិភពលោក ជួបនឹងបញ្ហាវិបត្តិកូវីដ១៩ ៕
ប្រភព៖ goalballlive