ចៃដន្យណាស់! គ្រាន់តែកើតកូវីដ ១៩ ភ្លាម Juventus ត្រៀមលក់ Ronaldo ចេញភ្លែត
ក្លិបបាល់ទាត់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងតែរៀបចំកញ្ចប់ដោះដូរពិសេសមួយ ជាមួយនឹងក្លិបយក្សបារាំង Parist Saint Germaint ក្នុងការនាំយកកីឡាករវ័យក្មេងបារាំង Kylian Mbappe ដោយមានទាំងការបូកបញ្ចូលខ្សែប្រយុទ្ធជួរមុខរបស់ខ្លួន Christiano Ronaldo ថែមទៀតផង ។
ក្នុងកញ្ចប់នេះមាននូវទឹកប្រាក់ចំនួនជាង ៤០០ លានអឺរ៉ូ និង ថែមខ្សែប្រយុទ្ធព័រទុយហ្គាល់ Christiano Ronaldo ខណៈដែល Juventus ត្រូវការតែ Kylian Mabappe តែម្នាក់គត់ ។
Kylian Mbappe កំពុងតែស្ថិតនៅក្នុងក្រសែភ្នែកក្រុមជាច្រើននៅលើពិភពលោក ស្របពេលដែលគេកំពុងតែឡើងជើងខ្លាំង ហើយថែមទាំងមានវ័យក្មេង និង ធ្លាប់ជួយឱ្យបារាំងលើកពាន World Cup កាលពីឆ្នាំ ២០១៨ ទៀត ។
គួរឱ្យដឹងដែរថាពេលនេះ Ronaldo បានកំពុងតែសម្រាកព្យាបាលកូវីដ១៩ ដែលបានឆ្លងកាលពីថ្ងៃអង្គារ៏ ទី ១៣ ខែតុលា ឆ្នាំ ២០២០ នៅពេលដែលចេញប្រកួតតំណាងឱ្យព័រទុយហ្គាល់ ៕
ប្រភព៖ Dailymail