ទោះឆ្លងកូវីដ១៩ Ronaldo នៅតែធ្វើរំភើយដូចធម្មតា
កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ កីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់ Christiano Ronaldo បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលកីឡាកររូបនេះ ត្រូវបានរកឃើញថាផ្ទុកវីរ៉ុសកូវីដ ១៩ ក្នុងដំណើរទៅចូលរួមការប្រកួតមិត្តភាព នៅជុំវិញទ្វីបអឺរ៉ុប។
ទោះបីជាបានផ្ទុកកូវីដ ១៩ ក្តី ក៏កីឡាកររូបនេះ មើលទៅនៅតែមានសុខភាពមាំទាំ និង មិនមានការភ័យព្រួយបារម្ភ អ្វីបន្តិចឡើយ ។
លើសពីនេះទៅទៀត កីឡាកររូបនេះ កំពុងតែស្ថិតនៅក្នុងជំរុំហ្វឹកហាត់ នៅក្នុងប្រទេសស៊ុយអែត ដោយបានចេញមកយកខ្សល់អាកាស និង ទស្សនាការហ្វឹកហាត់របស់ក្រុមជម្រើសជាតិខ្លួននៅក្នុងទីធ្លាសណ្ឋាគារ ដោយមិនមានភ័យព្រួយបារម្ភឡើយ។
គួរឱ្យដឹងដែរថា ក្រោយពីទទួលបានដំណឹងនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានដកឈ្មោះកីឡាករកំពូលខាងលើ ចេញពីបញ្ជីរឈ្មោះប្រកួតមិត្តភាព ជាមួយនឹងស៊ុតអែត នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះ ហើយដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១០ ថ្ងៃ៕
ប្រភព៖ Goals