គ្រាន់តែតម្លៃធានារ៉ាប់រង ជើងទាំងគូ របស់ Ronaldo អាចទិញភូមិគ្រឹះរាប់សិបកន្លែង
នៅក្នងវិស័យបាល់ទាត់ កីឡាករបាល់ទាត់ល្បីៗជាច្រើននៅលើពិភពលោក តែងតែទិញធានារ៉ាប់រងទៅលើដងខ្លួនរបស់គេ ជាពិសេសគឺជើង និង ចង្កេះជាដើម។ ក្នុងនោះដែរ កីឡាករ Christiano Ronaldo ខ្សែប្រយុទ្ធ Juventus ក៏បានជាវកញ្ចប់ធានារ៉ាប់រងទៅលើជើងទាំង ២ របស់គេដែរ។
តម្លៃធានារ៉ាប់រងជើងទាំង ២ របស់ កីឡាករសញ្ជាតិព័រទុយហ្គាល់ Ronaldo វិញ មានតម្លៃ ដល់ទៅ ១៤០ លានដុល្លារឯណោះ។ នេះមានន័យថា ប្រសិនបើកីឡាកររូបនេះ មានបញ្ហាអ្វីកើតឡើង ទៅលើជើងទាំង ២ ឬ ជើងម្ខាងណាមួយ ដែលមិនអាចឱ្យគេ បន្តអាជីពបាននោះ កីឡាករខាងលើ នឹងអាចទទួលបានប្រាក់សំណងពីក្រុមហ៊ុន ធានារ៉ាប់រង ក្នុងតម្លៃ ១៤០ លានដុល្លារនេះ ។
គួរឱ្យដឹងដែរថា កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ មានតម្លៃខ្លួនត្រឹមតែ ១១៧ លានដុល្លារប៉ុណ្ណោះ គ្រាដែលផ្ទេរពី Real Madrid មក Juventus កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ ៕
ប្រភព៖ allianz