Lukaku ជាប់ជាកីឡាករល្អបំផុត ក្នុងពាន Europa League ប្រចាំរដូវកាល ២០២០
ពានរង្វាន់ កីឡាករល្អបំផុតរបស់ពានរង្វាន់ Europa League ដែលជាពានរង្វាន់ធំបំផុតលំដាប់ទី ២ របស់អឺរ៉ុប បានប្រកាសកាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយបានទៅលើកីឡាករ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក របស់ក្លិប Inter Milan ។
ក្នុងការបង្ហាញខ្លួន ៥១ ប្រកួត កីឡាករមាឌធំឌាំងរូបនេះ រកគ្រាប់បាល់ស៊ុតបញ្ចូលទីបានចំនួន ៣៤ គ្រាប់ ។ ពិន្ទុកីឡាកររូបនេះ បានវ៉ាដាច់កីឡាករ Bruno Fernandes ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបង្អស់ប្រចាំពាននេះ ដោយសារការបោះឆ្នោតសម្រេចចិត្តចុងក្រោយពីសំណាក់ គ្រូបង្វឹកទាំង ៤៨ ក្លិប និង អ្នកកាសែតចំនួន ៥៥ ស្ថាប័ន ។
គួរឱ្យដឹងដែរថា កីឡាករ Romelu Lukaku ត្រូវបានក្លិបបាល់ទាត់បិសាចក្រហមលក់ចេញ កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ហើយក៏បានមកចូលរួមជាមួយនឹង Inter Milan ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្លិបថ្មីមួយនេះ ៕
ប្រភព៖ Inter.it