
នៅរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ ឆ្នាំ បានប្រកួតជាមួយនឹងក្រុម U-18 សិង្ហបុរី ក្នុងការប្រកួតទី៤ របស់ខ្លួនក្នុងពូល B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ ឆ្នាំ AFF U-18 Championship 2019 ។
ក្រោយពីបញ្ចប់វគ្គទី ១ ក្រុមបាល់ទាត់ទាំង ២ បានរក្សាភាពស្ងប់ស្ងាត់ដោយលទ្ធផល ០ ទល់នឹង ០ ។ ឈានចូលដល់វគ្គទី ២ កម្ពុជា បានភ្លាត់មួយគ្រាប់ ហើយរក្សាលទ្ធផលរហូតដល់ចប់ការប្រកួត ដោយបានបញ្ចប់ទៅដោយលទ្ធផល កម្ពុជា ចាញ់ សិង្ហបុរី ០ ទល់នឹង ១ ។
គិតមកទល់នឹងពេលនេះ កម្ពុជា ឆ្លងកាត់ ៤ ប្រកួតហើយ ក្នុងនោះឈ្នះ ១ និង ចាញ់ ៣ ហើយការប្រកួតបន្ទាប់កម្ពុជាត្រូវធ្វើការធ្ងន់ដោយត្រូវជួបម្ចាស់ផ្ទះក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩ ខាងមុននេះ ៕
ដោយ៖ ឃូរ៉ា
ប្រភព៖ ស.ប.ក
អត្ថបទដោយ៖ ឃូរ៉ា