Connect with us

កីឡា

កីឡដ្ឋានបឹងកេត ប្រហែលមិនអាចរួចរាល់ទាន់ពេលប្រកួតលីគជើងទី ២ ឡើយ

on

Advertisement

តាមការឱ្យដឹងពីប្រធានក្លិបបឹងកេត អ្នកស្រី ពុធ ធីតា​ កាលពេលប្រកួតលីគកំពូលកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ បានបញ្ជាក់ថា កីឡដ្ឋានថ្មីរបស់ក្លិបជើងខ្លាំងមួយនេះ អាចនឹងមិនរួចរាល់ដូចការគ្រោងទុកឡើយ ។

ចំពោះមូលហេតុគឺ ដោយសារតែកម្មករមានការឈប់សម្រាកកាលពីថ្ងៃចូលឆ្នាំខ្មែរ ហើយខ្វះខាតសម្តារដែលត្រូវការដោយសារដេប៊ូលក់នានានៅក្នុងរាជធានីភ្នំពេញមិនអាចបំពេញតម្រូវការបានទាន់ពេលវេលាក្នុងដំណើរការសាងសង់កីឡដ្ឋានរបស់ក្លិបមួយនេះ ។

គួរបញ្ជាក់ផងដែរថា តាមការគ្រោងទុកក្រុមបឹងកេត បានស្នើសុំគណៈកម្មការរៀបចំការប្រកួតរៀបចំការប្រកួតក្រៅដីទាំងអស់សម្រាប់ជើងទី ១ ហើយនឹងត្រូវធ្វើជាម្ចាស់ផ្ទះកីឡដ្ឋានរបស់ខ្លួនដំបូងនៅក្នុងកំឡុងខែកក្កដា ដែលជាការប្រកួតជើងទី ២ ក្នុងជំនួបជាមួយនឹងក្រុមភ្នំពេញក្រោន ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ BKFC

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored