នេះនែ៎ ! ឯកអគ្គរដ្ឋទូតពីររូបរបស់ Huawei P30 ស៊េរី ដែលល្បីថាហ្សូមដល់ឋានព្រះច័ន្ទ (វីដេអូ)
ភ្នំពេញ, ថ្ងៃទី ៣០ មីនា ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន Huawei បានហ្សូមចាប់ព្រះច័ន្ទពីទីក្រុងប៉ារីសមកទីក្រុងភ្នំពេញ ក្នុងកម្មវិធី VIP Moon Night សម្ពោធកំពូលស្មាតហ្វូន P30 ស៊េរីកាមេរ៉ាបួនគ្រាប់របស់ Leica ដំបូងគេបំផុតលើពិភពលោកជាផ្លូវការនៅប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងចែកចាយមកពីទូទាំងប្រទេស ដៃគូអាជីវកម្ម និង បណ្តាសារព័ត៌មានយ៉ាងច្រើនកុះករ កាលពីម្សិលមិញនៅសណ្ឋាគារ Sofitel ។
កំពូលស្មាតហ្វូន P30 ស៊េរីមានសមត្ថភាពខ្លាំងអស្ចារ្យក្នុងការថតរូបដែលបំពាក់ដោយឡែន SuperZoom អាចហ្សូមបែប Optical បាន ៥ ដង ហ្សូមបែប Hybrid បាន ១០ ដង និង ជាពិសេស ហ្សូមបែប Digital បានរហូតដល់ ៥០ ដង ហ្សូមបានដល់ឋានព្រះច័ន្ទដូចឃើញច្បាស់ផ្ទាល់និងភ្នែក ! តិចថាអត់កប់ម៉ាមាត់ទៅ ! ដូច្នេះហើយ បានជាកម្មវិធីសម្ពោធជាផ្លូវការនេះមានឈ្មោះថា VIP Moon Night ។ មិនតែប៉ុណ្ណោះ ស៊ូភើកាមេរ៉ា Leica 4 គ្រាប់ ខាងក្រោយគឺមានទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និង កាមេរ៉ា Huawei TOF ។
លើសពីនេះទៅទៀតកំពូលស្មាតហ្វូន P30 ស៊េរី អាចផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់ និង ភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់សូម្បីតែក្នុងទីងងឹត មិនសូវមានពន្លឺ ជាមួយស៊ូភើកាមេរ៉ាបច្ចេកវិទ្យា Super Sensing Leica បួនគ្រាប់ ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF ចាប់ប្លង់វីដេអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចម្ងាយ និង មើលកៀក ។ អស់ទាស់ហ្មង់ ! P30 Pro ទំលាក់កំពូលស្មាតហ្វូនដទៃ ដោយទទួលបានតំណែងជើងឯកកំពូលក្នុងតារាង DxOMark ដោយទទួលបាន ១១២ ពិន្ទុ លើការហ្សូម និង ការថតបែប Bokeh ។
កាន់តែរំជើបរំជួល និង ភ្ញាក់ផ្អើល ក្រុមហ៊ុនក៏បានប្រកាសស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីពីររូបជាផ្លូវការគឺម្ចាស់បទ «កាម៉ាប់ៗ» កំពូលតារាចម្រៀងល្បីដ៏មានប្រជាប្រិយភាពបំផុតនៅប្រទេសកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា និង កំពូលតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ គឺលោក នីកូ ក្នុងកម្មវិធីសម្ពោធកំពូលស្មាតហ្វូន P30 ស៊េរី ។ ឯកអគ្គរដ្ឋទូតថ្មីទាំងពីររូបពិតជាស័ក្កិសមបំផុតសម្រាប់ Huawei ដោយសារតែក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ និង ជាម៉ាកដែលមានទទួលការទុកចិត្តខ្ពស់ពីអតិថិជនកេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមានបច្ចេកវិទ្យា និង ផលិតផលឈានមុខគេបង្អស់ ។
លោក Henry Hsiao នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសកម្ពុជាបានលើកឡើងថា យើងតែងតែផ្តោតសំខាន់លើការបង្កើតថ្មី និង បច្ចេកវិទ្យាឈានមុខគេបំផុត ចំពោះផលិតផលរបស់យើង ហើយការសម្ពោធកំពូលស្មាតហ្វូន P30 ស៊េរីនេះ គឺជារបកគំហើញថ្មីនៃស៊ូភើកាមេរ៉ា សមត្ថភាពខ្លាំងអស្ចារ្យ លើសពីកំពូលស្មាតហ្វូនធម្មតានៅក្នុងទីផ្សារស្មាតហ្វូន ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា និង លោក នីកូ ក្លាយជាសមា ជិកនៃក្រុមគ្រួសាររបស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា ! ស្វាគមន៍អ្នកទាំងពីរជាឯកអគ្គរដ្ឋទូតរបស់ Huawei ។
អ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងក្នុងវីដេអូរបស់កញ្ញាថា «នាងខ្ញុំពិតជាមានកិត្តិយស និង រំភើបយ៉ាងខ្លាំងដែលក្លាយជាសមាជិករបស់ក្រុមហ៊ុន Huawei ជាឯកអគ្គរដ្ឋទូត ។ ហ្សូមដល់ឋានព្រះច័ន្ទ ជាមួយកំពូលស្មាតហ្វូន Huawei P30 ស៊េរី» ។
លោក នីកូ ក៏បានលើកឡើងដែរថា «នេះជាលើកដំបូងហើយដែលខ្ញុំបានក្លាយជាឯកអគ្គរដ្ឋទូត សម្រាប់ម៉ាករបស់ក្រុមហ៊ុនស្មាតហ្វូន ។ ខ្ញុំសម្រេចចិត្តជ្រើសរើសក្រុមហ៊ុន Huawei ដោយសារ Huawei ជាម៉ាកដ៏ល្បីដែលមានការទទួលស្គាល់ចំពោះផលិតផលដែលមានគុណភាពខ្ពស់ និង តែងតែមានបច្ចេកវិទ្យាថ្មីៗ ហើយខ្ញុំពិតជាស្រលាញ់កំពូលស្មាតហ្វូន P30 ស៊េរីខ្លាំងណាស់ជាពិសេសស៊ូភើកាមេរ៉ានេះតែម្តង» ។
ការរង់ចាំត្រូវបានបញ្ចប់ ។ ក្រុមហ៊ុនក៏បានប្រកាសពីការកុម្ម៉ង់ទិញទុកមុនសម្រាប់កំពូលស្មាតហ្វូន P30 Pro មានតម្លៃ $899 ថែមទាំងទទួលបាន Wireless Charger និង នាឡិកាកាលីបសុខភាព រីឯកំពូលស្មាតហ្វូន P30 តម្លៃ $669 ថែម Body Fat Scale និង នាឡិកាកាលីបសុខភាព ដោយអតិថិជនអាចទទួលយកកំពូលស្មាតហ្វូននេះពីបណ្តាហាងដែលបានកុម្ម៉ងទុកចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩ ។ មិនតែប៉ុណ្ណោះ សម្រាប់មួយម៉ូដែលទៀតដែលកំពុងតែទទួលបានការគាំទ្រយ៉ាងគំហុក គឺកំពូលស្មាតហ្វូន P30 Lite តម្លៃត្រឹមតែ $339 ថែម Bluetooth speaker និង ស៊ីមស្មាតលេខពិសេស គម្រោងស្មាតធំហ្មង និង ព្រមទាំងមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ ៕