របាយការណ៍ប្រចាំឆ្នាំ 2018 របស់ Huawei : ក្រុមហ៊ុនរីកចម្រើនខ្លាំងខណៈពេលប្រឈមមុខនឹងការលំបាក
[ក្រុងShenzhen ប្រទេសចិនថ្ងៃទី29 ខែមីនាឆ្នាំ2019] ក្រុមហ៊ុនHuawei បានចេញរបាយការណ៍ប្រចាំឆ្នាំ2018 របស់ខ្លួននៅថ្ងៃនេះ។យោងតាមរបាយការណ៍នេះបានបង្ហាញថា ក្រុមហ៊ុនបានរក្សាកំណើនអាជីវកម្មបានយ៉ាងរឹងមាំនៅក្នុងឆ្នាំ2018 ។ប្រាក់ចំណូលពីការលក់របស់ខ្លួនមានចំនួនសរុប721,2 ពាន់លានយ័នគឺកើនឡើង19,5% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានឈានដល់59,3 ពាន់លានយ័នគឺកើនឡើង25,1% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
នៅក្នុងឆ្នាំ2018 ក្រុមហ៊ុនHuawei បានដាក់ទុនវិនិយោគចំនួន101,5 ពាន់លានយ័នស្មើនិង14,1% នៃប្រាក់ចំណូលផ្នែកលក់របស់ខ្លួនទៅលើផ្នែកស្រាវជ្រាវនិងការអភិវឌ្ឍន៍(R&D)ឈរក្នុងលំដាប់ទី5 នៅលើសកលលោក នៅក្នុងតារាងវិនិយោគផ្នែកស្រាវជ្រាវនិងការអភិវឌ្ឍន៍របស់សហភាពអឺរ៉ុបឆ្នាំ 2018 (The 2018 EU Industrial R&D Investment Scoreboard)។ក្នុងរយៈពេល10 ឆ្នាំចុងក្រោយនេះការចំណាយរបស់ក្រុមហ៊ុនHuaweiលើផ្នែកសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍន៍បានកើនឡើងរហូតដល់ជាង480 ពាន់លានយ័ន។យោងតាមទិន្នន័យផ្លូវការដែលបានចេញដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានឱ្យដឹងថាក្រុមហ៊ុនHuawei បានដាក់ពាក្យសុំអាជ្ញាប័ណ្ណចំនួន5.405 ជាមួយអង្គការនេះនៅឆ្នាំ2018 ដែលបានធ្វើឲ្យក្រុមហ៊ុនឈរជើងនៅលំដាប់លេខមួយក្នុងចំណោមក្រុមហ៊ុនទាំងអស់នៅទូទាំងពិភពលោក។
លោកGuo Ping ប្រធានប្តូរវេននៃក្រុមហ៊ុនHuawei បានបញ្ជាក់ថា “បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT)កំពុងធ្វើដំណើរទៅមុខយ៉ាងឆាប់រហ័សនៅគ្រប់វិស័យ ដែលបានធ្វើឱ្យមានការផ្លាស់ប្ដូរទៅកាន់ភាពជាឌីជីថល និងភាពឆ្លាតវៃ ដែលជាកម្លាំងចលករមួយនៅពីក្រោយសេដ្ឋកិច្ចឌីជីថលរបស់យើង។ការវិនិយោប្រកបដោយនិរន្តរភាពលើបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់5G រួមជាមួយការដាក់ពង្រាយពាណិជ្ជកម្មទ្រង់ទ្រាយធំ ក្រុមហ៊ុនHuawei បានប្តេជ្ញាចិត្តក្នុងការកសាងបណ្ដាញតភ្ជាប់ដ៏ល្អបំផុតសម្រាប់ពិភពលោក។ ក្នុងដំណើរការនេះក្រុមហ៊ុនHuawei នឹងបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារពាក់ព័ន្ធទាំងអស់ដើម្បីធានាប្រព័ន្ធសុវត្តិភាព រក្សាឱ្យបាននូវទំនុកចិត្តនិងផលិតផលដែលមានគុណភាពខ្ពស់។
កិច្ចការងារឆ្ពោះទៅរកគោលដៅនេះ យើងច្បាស់ណាស់ថា: សន្តិសុខអ៊ីនធឺណិតនិងការការពារឯកជនភាពរបស់អតិថិជន គឺជាការងារដំបូងនៃរបៀបវារៈរបស់យើង។យើងមានទំនុកចិត្តថាក្រុមហ៊ុនដែលរើសយក Huawei ក្នុងការសហការជាមួយគ្នានឹងក្លាយជាក្រុមហ៊ុនដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងជំនាន់នៃបច្ចេកវិទ្យា 5G នេះហើយបណ្តាប្រទេសដែលជ្រើសរើសយក Huawei ក្នុងការសហការជាមួយគ្នានឹងទទួលបានអត្ថប្រយោជន៍សម្រាប់ឆ្ពោះទៅរកនូវរលកបន្ទាប់នៃកំណើននៅក្នុងវិស័យឌីជីថល “។
ចំពោះមុខជំនួញផ្នែកទំនាក់ទំនងទូរគមនាគមន៍ carrier business ក្រុមហ៊ុនHuawei បានដាក់បង្ហាញនូវដំណោះស្រាយ5G និងSoftcom AI ចុងក្រោយបង្អស់ ដោយផ្តោតទៅលើការធ្វើឱ្យមានភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់ និងការរក្សារការពារសម្រាប់អតិថិជន។នៅឆ្នាំ2018 នេះក្រុមហ៊ុនក៏បានបន្តការច្នៃប្រឌិតក៏ដូចជាបណ្តាញអ៊ិនធឺណិតតាមគេហដ្ឋាន និង IoTដែលជួយដល់ដៃគូនូវឱកាសរីកចម្រើនថ្មីផ្សេងទៀត។ដោយឡែកនៅក្នុងឆ្នាំ2018 ប្រាក់ចំណូលផ្នែកលក់នៃអាជីវកម្មផ្នែកទំនាក់ទំនងទូរគមនាគមន៍របស់ក្រុមហ៊ុនHuawei មានចំនួន294 ពាន់លានយ័នដែលស្មើនឹងឆ្នាំមុន។
នៅក្នុងអាជីវកម្មផ្នែកសហគ្រាស enterprise business របស់ខ្លួន ក្រុមហ៊ុនHuawei បានបន្តផ្តល់ជូននូវដំណោះស្រាយ cloud, big data, artificial intelligence (AI) និង IoTព្រមទាំងឧបករណ៍ជាច្រើនសម្រាប់ដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យflash storage និង WiFi។តាមរយៈការបញ្ចូលបច្ចេកវិទ្យាទាំងនេះទៅក្នុងឌីជីថលរបស់ខ្លួនក្រុមហ៊ុនHuawei បានសម្របសម្រួលការកសាងទីក្រុងឆ្លាតវៃទីក្រុងសុវត្ថិភាពនិងមជ្ឈមណ្ឌលឆ្លាតវៃដោយបានជួយជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងវិស័យហិរញ្ញវត្ថុដឹកជញ្ជូននិងថាមពល។ក្នុងឆ្នាំ2018 ប្រាក់ចំណូលផ្នែកលក់របស់អាជីវកម្មសហគ្រាសរបស់ក្រុមហ៊ុនHuawei បានកើនឡើងដល់74,4 ពាន់លានយ័នគឺកើនឡើង23,8% ធៀបនឹងឆ្នាំមុន។
នៅក្នុងអាជីវកម្មcloud Huawei បានបង្កើតសេវាកម្មCloud ចំនួន160 សេវាកម្មនិង 140 ដំណោះស្រាយ ហើយបានសហការជាមួយដៃគូដើម្បីបម្រើអតិថិជនទូទាំងពិភពលោកនៅក្នុងតំបន់តូចៗចំនួន40 និង23 នៅក្នុងតំបន់ធំៗ។ក្រុមហ៊ុនHuawei បានពង្រីកការសហការជាមួយដៃគូរបស់ខ្លួនរហូតដល់ជាង6000 ដៃគូរ នៅវិស័យនេះ ហើយកំពុងព្យាយាមរុករកយ៉ាងសកម្មនូវការប្រើប្រាស់សេវាកម្ម AIរបស់ខ្លួននៅក្នុងគម្រោងជាង200 ជាមួយឧស្សាហកម្មធំៗចំនួន10។
អាជីវកម្មមួយទៀតនោះគឺ consumer business។ក្រុមហ៊ុនHuawei បានពង្រីកចំណែកទីផ្សារស្មាតហ្វូននៅទូទាំងពិភពលោក និងបានបង្កើនដំណែងនៃឧបករណ៍ទំនើប high-endរបស់ខ្លួន។អាជីវកម្មនេះក៏ជារបកគំហើញដ៏សំខាន់មួយក្នុងការបង្កើតប្រព័ន្ធអេកូដ៏ឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់ទាំងអស់។នៅក្នុងឆ្នាំ2018 ប្រាក់ចំណូលផ្នែកលក់របស់អាជីវកម្មនេះបានឈានដល់338,9 ពាន់លានយ័នពោលគឺកើនឡើង45,1% ធៀបនឹងឆ្នាំមុន។ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ2018 ត្រូវបានធ្វើសវនកម្មឯករាជ្យKPMG ដែលជាក្រុមហ៊ុនគណនេយ្យអន្តរជាតិដ៏ធំទីបួន។ដើម្បីទាញយករបាយការណ៍ប្រចាំឆ្នាំ2018 សូមចូលទៅកាន់៖
www.huawei.com/en/press-events/annual-report/2018