ពិតជាអស្ចារ្យ! វត្តមានម្ហូបដ៏ល្អឯករបស់កូរ៉េ នឹងបង្ហាញខ្លួនក្នុងពិព័រណ៍អាហារស្លាបព្រាដ៏ធំបំផុតប្រចាំឆ្នាំ ២០១៩ ក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យ ២ ឆ្នាំជាប់ៗគ្នានៃព្រឹត្តិការណ៍ពិព័រណ៍អាហារក្នុងប្រទេស កម្ពុជារួចមកស្លាបព្រានឹងរៀបចំពិព័រណ៍អាហាដ៏ធំបំផុតម្តងទៀតសម្រាប់ឆ្នាំ២០១៩នេះដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៣០ ដល់ថ្ងៃ ៣១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានការចូលរួមពីអាជីវករ និងក្រុមហ៊ុនផ្នែកចំណីអាហារ ជាច្រើនទៀតប្រមាណជាង ១០០ ក្រុមហ៊ុនដោយធ្វើយ៉ាងណាផ្តល់ជូនជម្រើសនៃរសជាតិកាន់តែច្រើនសម្រាប់មុខ ម្ហូបបែបខ្មែរ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ដ៏ធំប្រចាំ ២០១៩ នេះក៏មានការចូលរួមពីក្រុមហ៊ុន aT, Korea Agro-Fisheries & Food Trade Corporation ដែលជាក្រុមហ៊ុនល្បីល្បាញបំផុតមួយផ្នែកចំណីអាហារនិងភេសជ្ជៈក៏ដូចជាផលិតផលជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន “aT”នឹងធ្វើការបង្ហាញផលិតផលម្ហូបអាហារក៏ដូចជាភេសជ្ជៈជំនួយសម្រស់និងសុខភាពដ៏ល្អបំផុតរបស់ប្រទេសកូរ៉េដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនក្នុងទីផ្សារប្រទេសកម្ពុជាដូចជា៖ ត្រសក់ស្រូវពណ៌លឿងពីប្រទេសកូរ៉េ ភេសជ្ជៈខូលឡាជេន ផលិតផលអាហារបំប៉នសុខភាពសម្រាប់កូនតូចស៊ុបមាន់យ៉ិនសិន (Samgyetang) ដ៏ឈ្ងុយឆ្ងាញ់ដែលមានគុណប្រយោជន៍បំផុតសម្រាប់សុខភាពនិងតែងតែត្រូវបានបង្ហាញក្នុងកម្មវិធីដ៏ល្បីK-Dramasផងដែរ។
អ្នកស្រី Chae-Eun Kimដែលជានាយកគ្រប់គ្រងក្រុមហ៊ុនaTក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថាក្រុមហ៊ុន aTពិតជារំភើបសប្បាយរីករាយក្រៃលែងដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្លាបព្រាដែលបានផ្តល់ឱកាសក៏ដូចជាទីតាំងដ៏ល្អក្នុងការបង្ហាញដើម្បីលើកកម្ពស់ម្ហូបអាហារ និងផលិតផលដ៏ល្អបំផុតរបស់ប្រទេសកូរ៉េជូនដល់ប្រទេសកម្ពុជា។ អ្នកស្រីបញ្ជាក់ទៀតថា “ប្រទេសកូរ៉គឺត្រូវបានពិភពលោកស្គាល់និងទទួលបានភាពល្បីល្បាញតាមរយៈឧស្សាហ៍កម្មតន្រី្ត ប៉ុន្តែប្រទេសកូរ៉េក៏មានម្ហូបដ៏ល្អបំផុតចំពោះសុខភាពដែលប្រទេសទូទាំងពិភពលោកគ្រប់ជាតិសាសន៍អាចរីករាយ និងទទួលយកបានផងដែរ”។
អ្នកស្រីKimក៏បានបន្ថែមថា “ ខ្ញុំជឿថាក្នុងសម័យដ៏ទំនើបនៃការបង្កើត និងអភិវឌ្ឍន៍រសជាតិអាហារថ្មីៗ គឺជាវប្បធម៌នៃការផ្លាស់ប្តូរបទពិសោធន៍រវាងមិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់យើង។ ចំណីអាហារ មិនគ្រាន់តែផ្តល់សារធាតុបំប៉នដល់រាងកាយប៉ុណ្ណោះទេថែមទាំងផ្តល់នូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ពេលវេលា
ដ៏រីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារដែលជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការរក្សាទំនាក់ទំនងព្រមទាំងមិត្តភាពដ៏យូរអង្វែង”
គួររំឭកផងដែរថាក្រៅពីការភ្លក់ និងញុំាអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់សុខភាព និងសម្រស់ដោយឥតគិតថ្លៃក្រុមហ៊ុន aTក៏ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងស្តង់របស់ខ្លួនទាំងអស់ថតរូបអនុស្សាវរីយ៍ និងធ្វើការផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យដំបូងគេជាមួយនឹងការពាក់សម្លៀកបំពាក់បែបប្រពៃណីកូរ៉េ “hanbok”ដ៏ល្បីទូទាំងពិភពលោកផងដែរ។ តែអ្វីដែលពិសេសបំផុតនោះគឺអ្នកចូលរួមទាំងអស់នឹងទទួលបានកាដូអនុស្សាវរីយ៍យ៉ាងច្រើនព្រមទាំងការបញ្ចុះតម្លៃពិសេសដែលពុំធ្លាប់មានផងដែរ។