P30 ស៊េរី ដែលល្បីថា Zoom ដល់ឋានព្រះចន្ទ ឆ្លងវេហាពីបារាំងថ្ងៃ ២៦ នឹងមកដល់កម្ពុជាថ្ងៃ ២៩ នេះហើយ ! (វីដេអូ)
ក្រុមហ៊ុន Huawei បានបញ្ចេញកាណុងធំ សម្ពោធស៊ូបភើស្មាតហ្វូន P30 ស៊េរី កក្រើកពិភពលោកកាលពីយប់មិញនៅទីក្រុងប៉ារីស ។ រីឯនៅប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់ពិសេស និង ធ្វើការ Unbox ភ្លាមៗផ្ទាល់តែម្តងជាមួយបណ្តាសារព័ត៌មានបន្ទាប់ពីការផ្សាយបន្តផ្ទាល់បពា្ចប់ភ្លាមៗនៅភោជនីយដ្ឋាន និង Skybar វេហា ។
ស៊ូបភើស្មាតហ្វូន P30 ស៊េរី មានសមត្ថភាពលើសពីស្មាតហ្វូនធម្មតាជាមួយការរចនាយ៉ាងល្អឥតខ្ចោះ ជាមួយស៊ូបភើកាមេរ៉ា ស៊ូបភើហ្សូម ដែលមានសមត្ថភាពអស្ចារ្យបំផុតមិនធ្លាប់មានក្នុងការថតរូប និង ការថតវីដេអូ ។ កំពូលកាមេរ៉ា Leica 4 គ្រាប់មានសមត្ថភាពខ្លាំងអស្ចារ្យនឹកស្មានមិនដល់ ក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះ ជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និង កាមេរ៉ា Huawei TOF ។
ជាមួយបច្ចេកវិជ្ជាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះមានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទដូចឃើញកៀកផ្ទាល់និងភ្នែក កាន់តែច្បាស់ដិតគ្រប់ចំណុច ។
ស៊ូភើស្មាតហ្វូននេះអាចផ្តិតយករូបភាពរឹតតែច្បាស់ដូចឃើញផ្ទាល់នៅពេលយប់ជាមួយនិងកម្រិត ISO ខ្ពស់ សូម្បីតែក្នុងស្ថានភាពងងឹត មិនសូវមានពន្លឺ ក៏អាចថតរូបបាននូវបរិយាកាសដែលពោរពេញដោយមនោសពោ្ចតនារ៉ូមែនតិចក្រោមពន្លឺភ្លើងទៀន បាញ់កំជ្រូច ឫភ្លើងដែលដេគ័រលម្អពេលយប់ក៏ថតបានម៉ាអែម ។
បច្ចេកវិជ្ជាកាមេរ៉ា Huawei ថតបែប TOF អាចជួយឲ្យអ្នកផ្តិតយករូបភាពកាន់តែដិតច្បាស់ ។ លើសពីនេះ លោកអ្នកអាចផ្តិតយកផ្ទៃក្រោយព្រាល ជាមួយនិងពន្លឺភ្លើង Bokeh ដែលជាស្រមោលភ្លើងជាប់គ្នាបែបសិល្បៈ ឫច្បាស់កន្លែងណាមួយក៏បានតាមការចូលចិត្ត ។ កាមេរ៉ាសែលហ្វីទំហំ 32MP អាចស្គាល់មុខរបស់អ្នកនិងជួយបន្ថែមពន្លឺ កាត់បន្ថយនូវកម្រិតមិនច្បាស់ ព្រិល ក្នុងរូបថត ដែលអតិថិជនភាគច្រើនចង់បានពេលថតរូបសែលហ្វីម្តងៗ សូម្បីតែក្នុងស្ថានភាពទីងងឹត ឫកម្មវិធីជប់លៀងផ្សេងៗពេលយប់ ។
ស៊ូបភើស្មាតហ្វូន P30 30 Pro អេក្រង់កោងទំហំ 6.47 អ៊ីង រីឯ P30 6.1 អ៊ីង អេក្រង់បែបដំណក់ទឹក ដែលមាន notch តូចស្លីម លាតកប់គែម ជាមួយជម្រើសពណ៌ប្លែក កាលីប ទាន់សម័យ ។ មិនតែប៉ុណ្ណោះ ស៊ូបភើស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Kirin 980 ថាមពលថ្ម 4200 mAh និង បច្ចេកវិជ្ជា Huawei SuperCharge 40W សាកថ្ម 30 នាទីបាន 70% សម្រាប់ Huawei P30 Pro ។ រីឯ RAM និង ROM វិញ គឺ P30 Pro ( RAM 8GB RAM + ROM 256GB) P30 ( RAM 8GB + ROM 128GB) និង P30 Lite ( RAM 6GB + ROM 128GB) ។
ល្មមដល់ពេលឈប់ប្រើស្មាតហ្វូនធម្មតាហើយ ប្រើស៊ូបភើស្មាតហ្វូន P30 ស៊េរី ម្តងមើល ! ថ្ងៃ ២៩ ខែមីនា យើងនឹងរៀបចំកម្មវិធីពិសេសទ្រង់ទ្រាយធំយកព្រះច័ន្ទពីទីក្រុងប៉ារីសមកទីក្រុងភ្នំពេញតែម្តងជាមួយពិធីសម្ពោធដ៏គគ្រឹកគគ្រែងរួមទាំងភាពភ្ញាក់ផ្អើលជាច្រើនទៀត ! រង់ចាំមើលទាំងអស់គ្នាមើលថា ឡូយកម្រិតណា !
បើនិយាយពី P30 Lite វិញអ្នកអាចធ្វើការកុម្ម៉ង់ទុកមុនក្នុងតម្លៃត្រឹមតែ $339 ថែម Bluetooth Speaker និង ស៊ីមស្មាត ព្រមទាំងអាចមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ ៕