វ៉ាវ ! សុខ ស្រីនាង រើសចំបុរសសង្ហាហើយសំឡេងកប់ស៊េរីទៀត (វីដេអូ)
កម្មវិធី «I Can See Your Voice Cambodia» កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដែលនេះគឺជាសប្តាហ៍ ទី ៧ ហើយព្រមទាំងមានវត្តមានកំពូលអ្នកវិភាគប្លែកមុខពីសប្តាហ៍មុនៗ ជាពិសេសគឺកំពូលតារាចម្រៀងកិត្តិយសដ៏ស្រស់សោភាគឺអ្នកនាង សុខ ស្រីនាង ។
រំឭកកាលសប្តាហ៍មុនដែលមានលោក STEP ជាតារាចម្រៀងកិត្តិយស គឺទាយខុសរហូតសូម្បីបេក្ខជនចុងក្រោយក៏នៅតែជ្រើសខុស គឺត្រូវបានគេបាញ់ពេញឆាកតែម្តង ។ តែសម្រាប់សប្តាហ៍នេះអ្នកនាង សុខ ស្រីនាង គឺពូកែជ្រើសរើសតែម្តង ជាពិសេសបេក្ខជនចុងក្រោយដែលត្រូវច្រៀងរួមជាមួយគ្នាគឺ ម៉ាអែមតែម្តង មិនត្រឹមតែមានសំឡេងពីរោះនោះទេ គឺថារូបរាងក៏សង្ហាអស់ទាស់ទៀតផង ។
កម្មវិធី «I Can See Your Voice Cambodia» មានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៦ ដល់ម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕
តោះ ! មកទស្សនាវីដេអូខ្លីបខាងក្រោមនេះទាំងអស់គ្នា ៖