
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual Wash កាន់តែទំនើប កាន់តែងាយស្រួល កាន់តែសន្សំសំចៃ !
តើលោកអ្នកតែងតែមានកង្វល់ និង ធុញទ្រាន់ជាមួយនឹងក្លិនញើស ធូលីដី ដែលតោងជាប់នឹងកអាវ និង ដៃអាវសម្លៀកបំពាក់មែនទេ ? តើលោកអ្នកមានបញ្ហាជាមួយកំម្ទេចកំទី ឬស្នាមរួញពេលបោកមែនទេ ? ឈប់បារម្ភទៀតទៅ ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM បានបំពាក់នូវបច្ចេកវិជ្ជាថ្មីៗជាច្រើនដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសដ៏អស្ចារ្យជាមួយប្រសិទ្ធភាព ៣ ដំណាក់កាលក្នុងការបោកសម្អាតសម្លៀកបំពាក់គឺ ត្រាំ- ញី- ទម្លាក់ ក្នុងពេលតែមួយរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual WashTM ៖
១- មិនចាំបាច់ប្រើច្រាសដុស និង ជួយក្នុងការត្រាំសម្លៀកបំពាក់ ៖
Samsung ActivDual WashTM ភ្ជាប់មកជាមួយនូវកាធុនជ័រ (Built-in Sink) សម្រាប់ការដុស និង ត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកចូលក្នុងម៉ាស៊ីន ។ វាជួយឱ្យអ្នកប្រើប្រាស់អាចធ្វើការដុស និង ត្រាំសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនបោកគក់តែម្តងក្នុងពេលតែមួយដោយមិនរញ៉េរញ៉ៃកាត់បន្ថយពេលវេលា និង ភាពនឿយហត់របស់លោកអ្នកព្រោះកាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗដូចជាក្តារបោកសម្លៀកបំពាក់ដើម្បីឱ្យអ្នកអាចបោកសម្អាតសម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះបានតែម្តងជាមួយគ្នាដោយមិនចាំបាច់ប្រើច្រាសដុស ។
២- មិនចាំបាច់លើកដាក់សម្លៀកបំពាក់ដែលសើមចុះឡើង ៖
អ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុន (Built-in Sink) នៅក្នុងម៉ាស៊ីនឡើងនោះខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងម៉ាស៊ីនតែម្តងជាមួយនឹងទឹកសាប៊ូដែលអ្នកបានត្រាំ ។ ជាពិសេសលោកអ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មីដើម្បីបោកបន្តទៀតក៏បានជាមួយប៊ូតុងមុខងារយ៉ាងពិសេស ។
៣- កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់ ៖
ម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM ភ្ជាប់ជាមួយបច្ចេកវិជ្ជាថ្មីដំបូងគេបង្អស់ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឱ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសម្លៀកបំពាក់ និង ជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ ។
៤- កាត់បន្ថយការជាប់កម្ទេចកំទី និង ប្រទាក់ជាប់គ្នានៃសម្លៀកបំពាក់ ៖
តម្រងពីរជាន់នៃ Magic Filter អាចចាប់យកកម្ទេចកំទីផ្សេងៗបានយ៉ាងល្អ និង ធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កម្ទេចកំទីជាប់លើសាច់ក្រណាត់ហើយ សាមសុង ក៏បានបន្ថែមបច្ចេកវិជ្ជា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ដែលធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និង រមួលចូលគ្នា ។
៥- ពិនិត្យ និង ដោះស្រាយបញ្ហាជាមួយទូរស័ព្ទដៃ ៖
លោកអ្នកក៏អាចពិនិត្យ និង ស្វែងរកដំណោះស្រាយនៃម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM បានដោយស្វ័យប្រវត្តិជាមួយ នឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃ ។ ចំណុចទាំងអស់នេះហើយទើបធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ។ ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅបន្ទប់តាំងបង្ហាញ ឬដេប៉ូចែកចាយផលិតផលរបស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800 203 232 ៕