
តារាចម្រៀងកិត្តិយសតាំងពីសប្តាហ៍ដំបូងនៃកម្មវិធី «I Can See Your Voice Cambodia» គឺមានតែ STEP ទេដែលខុសគេ ! (វីដេអូ)
កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ កម្មវិធី «I Can See Your Voice Cambodia» បានអញ្ញើញតារាចម្រៀងកិត្តិយសដែលជាអ្នកតំណាងឱ្យទូរស័ព្ទ OPPO ផ្ទាល់តែម្តង គឺលោក STEP ។
រៀងរាល់ថ្ងៃអាទិត្យ រយៈពេលពីរម៉ោងពេញចាប់ពីម៉ោង ៦ ដល់ ៨ យប់ កម្មវិធី «I Can See Your Voice Cambodia» ដែលមានការចូលរួមជជែកវែកញែកពីសំណាក់មហាអ្នកវិភាគដែលសុទ្ធសឹងជាតារាលំដាប់កំពូលកូរទាំង ៥ ពិតជាបានធ្វើឱ្យកម្មវិធីទាំងមូលពេញទៅដោយសំណើចមិនរីងស្ងួតសោះតែម្តងហើយ ។
នៅក្នុងសប្តាហ៍ទី ៦ នេះ គឺថាតារាចម្រៀងកិត្តិយសលោក STEP ខុសដាច់ពីតារាសម្រៀងកិត្តិយសកាលពីសប្តាហ៍មុនៗតែម្តង គឺទាយខុសស្ទើរតែទាំងអស់ ជាពិសេសគឺជ្រើសយកអ្នកច្រៀងជាមួយចុងក្រោយខុសឡើងចង់ដាច់ផ្ងាតែម្តង ៕
ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖