
វ៉ាវ ! ទិញ Samsung Galaxy A50 ឬ A30 មានឱកាសឈ្នះដំណើរទស្សនា EXCLUSIVE SAMSUNG EVENT WITH BLACKPINK នៅឯប្រទេសថៃ !
កាន់តែរំភើប និង កាន់តែអស្ចារ្យ ! អ្វីដែលអតិថិជនទាំងអស់កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានទូរស័ព្ទដ៏វៃឆ្លាតជំនាន់ថ្មីជាមួយនឹងមុខមាត់ថ្មី រូបរាងថ្មី និង ចំណុចពិសេសថ្មីៗនៃសែស្រឡាយត្រកូល A ស៊េរី Galaxy A50 និង A30 របស់ សាមសុង នឹងបង្ហាញខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាឆាប់ៗនេះហើយ ! ។
យ៉ាងណាមិញសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy A50 និង A30 ទាំងពីរនេះគឺកំពុងតែធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើល និង រង់ចាំចាប់កាន់មើលផ្ទាល់តែម្តង ។ ប៉ុន្តែការដាក់លក់ជាផ្លូវការលើកនេះមិនត្រឹមតែមកជាមួយនឹងរូបរាងដ៏គួរឱ្យស្រឡាញ់ និងទាក់ទាញព្រមទាំងតម្លៃដ៏ល្អឥតខ្ចោះដែលស្ទើរតែមិនគួរឱ្យជឿប៉ុណ្ណោះទេ ថែមទាំងធ្វើការផ្តល់ជូននូវឱកាសដ៏គួរឱ្យរំភើបជាទីបំផុតផងដែរ នោះគឺរាល់ការជាវស្មាតហ្វូន Galaxy A50 ឬ A30 នឹងមានឱកាសឈ្នះដំណើរទស្សនាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់របស់ក្រុមហ៊ុន សាមសុង ជាមួយក្រុមតារាចម្រៀងកូរ៉េដ៏ល្បី BLACKPINK នៅឯប្រទេសថៃនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ខាងមុខ ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy A50 និង A30 ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ នេះតទៅជាមួយការផ្តល់ជូនឱកាសចូលរួមព្រឹត្តិការណ៍ដ៏សម្បើម និងពិសេសនេះ ដោយគិតចាប់ពីថ្ងៃដាក់លក់រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ តែប៉ុណ្ណោះ ! ។
ខាងក្រោមនេះគឺជាលក្ខខណ្ឌនៃការចូលរួម ៖
១- សម្រាប់អតិថិជនដែលបានជាវស្មាតហ្វូន Galaxy A50 ឬ A30 ដែលនាំចូលស្របច្បាប់សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់រហូតដល់ថ្ងៃ ៣១ ខែមីនា ឆ្នាំ ២០១៩ ។
២- អតិថិជនតម្រូវឱ្យបំពេញ ឈ្មោះ លេខទូរស័ព្ទ លេខអត្តសញ្ញាណបណ្ណ និង លេខ IMEI នៅលើបណ្ណធានាផលិតផលរបស់ Galaxy A50 ឬ A30 ។
៣- រង្វាន់សរុបមាន ៣ រង្វាន់ ។
៤- រង្វាន់ ១ សម្រាប់មនុស្ស ២ នាក់ ។
៥- កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារ ។
៦- អ្នកឈ្នះត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពចាប់ពី ៦ ខែឡើង គិតចាប់ពីថ្ងៃចេញដំណើរ ។
៧- ក្នុងករណីអ្នកឈ្នះមានអាយុក្រោម ១៨ ឆ្នាំ អ្នកអមដំណើរត្រូវជាអាណាព្យាបាល ឬសមាជិកគ្រួសារ ។
៨- អ្នកឈ្នះត្រូវបង្ហាញទូរស័ព្ទដែលមាន IMEI ដូចទៅនឹងលេខ IMEI ដែលក្រុមហ៊ុនបានជ្រើសរើសយក ។
៩- ក្រុមហ៊ុននឹងទាក់ទងទៅកាន់អ្នកឈ្នះរង្វាន់ដើម្បីរៀបចំបែបបទធ្វើដំណើរ ។
១០- ក្នុងករណីមិនអាចទាក់ទងបានក្នុងរយៈពេល ៣ ថ្ងៃ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការជ្រើសរើសអ្នកជំនួស ។
១១- ការចាប់ឆ្នោតនឹងផ្សាយបន្តផ្ទាល់លើ Samsung Cambodia Facebook ។
១២- Samsung រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំបាច់ជូនដំណឹងជាមុន ។
១៣- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។
ដូច្នេះសូមប្រញាប់រួសរាន់ឡើង ! ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុតក្នុងក្តីស្រម៉ៃ និង បទពិសោធន៍ចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 1800 20 3232 ដោយឥតគិតថ្លៃ ៕